កត្តាទាំងនេះធ្វើឱ្យក្រុមហ៊ុនសាមសុង ឈានមុខគេក្នុងទីផ្សារតំបន់អាស៊ីអគ្នេយ៍ សម្រាប់សម្ភារប្រើប្រាស់ក្នុងផ្ទះ
តើអ្នកដឹងទេថា ម៉ាស៊ីនបោកគក់ AddWash មានប្រភពមកពីណាដែរ ? អ្នកប្រាកដជាភ្ញាក់ផ្អើលនៅពេលដែលដឹងថា ផលិតផលនេះត្រូវបានបង្កើតឡើងជាពិសេសសម្រាប់អ្នកប្រើប្រាស់នៅតំបន់អាស៊ីអាគ្នេយ៍ ។ នៅពេលធ្វើការវិភាគទៅលើតម្រូវការរបស់អតិថិជននៅអាស៊ីអាគ្នេយ៍ទាក់ទងនឹងម៉ាស៊ីនបោកគក់ក្រុមហ៊ុនសាមសុង បានដឹងថា អ្នកប្រើប្រាស់ជាច្រើនតែងតែចង់បានវិធីសាស្ត្រណាមួយដើម្បីបន្ថែមសម្លៀកបំពាក់របស់ខ្លួននៅពេលម៉ាស៊ីនបោកគក់ចាប់ផ្ដើមដំណើរការ ។ ដោយឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ម៉ាស៊ីនបោកគក់ AddWash ត្រូវបានបំពាក់ជាមួយនឹងបង្អួចតូចមួយដែលអាចឲ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការថែមសម្លៀកបំពាក់ដែលពួកគេបានភ្លេចនៅពេលម៉ាស៊ីនកំពុងដំណើរការ ។
ជាលទ្ធផលម៉ាស៊ីនបោកគក់ AddWash បានក្លាយជាផលិតផលដែលមានការពេញនិយមខ្លាំងបំផុត ។ លើសពីនេះទៅទៀត AddWash ក៏បានចូលរួមការប្រកួតពានរង្វាន់ក្នុងការរចនាប្រចាំឆ្នាំនៅប្រទេសសិង្ហបុរី ហើយក៏បានឈ្នះពានរង្វាន់ ‘ErgonomicDesign Award’ ផងដែ រ។ នេះបញ្ជាក់ឲ្យឃើញថាក្រុមហ៊ុនសាមសុង ត្រូវបានអតិថិជននិយមចូលចិត្តជាច្រើន និង ជាម៉ាកយីហោដែលពេញនិយមបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
មុខងារតម្រូវតាមការរស់នៅរបស់អ្នកប្រើប្រាស់ក្នុងតំបន់អាស៊ីអគ្នេយ៍
ក្រុមហ៊ុនសាមសុងអេឡិចត្រូនិច ជឿជាក់ថាការយល់ដឹងពីវប្បធម៌ និង របៀបរស់នៅពិតជាសំខាន់សម្រាប់ការបង្កើតផលិតផល និង សេវាកម្មដែលល្អបំផុតឧទាហរណ៍ដូចជាផលិតផល និង បច្ចេកវិទ្យាមួយចំនួនរបស់ក្រុមហ៊ុនសាមសុង ៖
បច្ចេកវិទ្យា Twin Cooling SystemTM ត្រូវបានបង្កើតឡើងដោយផ្អែកលើតម្រូវការរបស់អតិថិជននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលជាកន្លែងសម្បូរទៅដោយម្ហូបអាហារជាពិសេសបន្លែពណ៌បៃតង ។
ប្រព័ន្ធ Twin Cooling SystemTM របស់សាមសុង ដែលអាចគ្រប់គ្រង និង បែងចែកភាពត្រជាក់ក៏ដូចជាក្លិនម្ហូបអាហារដាច់ដោយឡែកពីគ្នាដែលធានាបានថា ទឹកកកនឹងមិនមានក្លិននោះទេ ។ វាក៏ពង្រីកបន្ថែមនូវកន្លែងបង្កកដែលជាតម្រូវការសម្រាប់អ្នកប្រើប្រាស់ដូច្នេះហើយទើបធ្វើឲអតិថិជនមានការពេញចិត្ត និង បង្កើនការលក់យ៉ាងខ្លាំង ។
ចំណែកម៉ាស៊ីនត្រជាក់ Wind-Free™ ជាម៉ាស៊ីនត្រជាក់ដំបូងគេបង្អស់របស់សាមសុង ដែលបំពាក់ដោយបច្ចេកវិទ្យា Wind-Free™ ដែលអាចធ្វើឲ្យបរិយាកាសនៅខាងក្នុងផ្ទះរបស់អ្នកត្រជាក់បានល្អដោយមិនលាយឡំជាមួយនឹងខ្យល់អាកាសនៅខាងក្រៅ ។ ផលិតផលដ៏ទំនើបនេះត្រូវបានរចនាឡើងស្របតាមតម្រូវការរបស់អតិថិជននៅតំបន់អាស៊ីអាគ្នេយ៍ ។
សិក្សាដឹងមុនពីតម្រូវការរបស់អ្នកប្រើប្រាស់សម្រាប់ថ្ងៃអនាគត
ដើម្បីរក្សាបរិស្ថានវប្បធម៌ និង របៀបរស់នៅរបស់អ្នកប្រើប្រាស់ក្នុងតំបន់នីមួយៗក្រុមការងារសាមសុង ក៏បានគិតទុកមុនពីរបៀបនៃការរស់នៅនាពេលអនាគត និង បង្កើតឱកាសសម្រាប់ការបង្កើតថ្មីផងដែរ ។ ស្របតាមការប្តេជ្ញាចិត្តក្នុងការផ្តល់នូវភាពច្នៃប្រឌិតប្រកបដោយអត្ថន័យទៅដល់ជីវិតប្រចាំថ្ងៃរបស់អតិថិជនសាមសុង នឹងបន្តស្វែងរកដំណោះស្រាយដែលប្រសើរដើម្បីអភិវឌ្ឍផលិតផលរបស់ខ្លួនស្របតាមតម្រូវការនៃតំបន់នីមួយៗជុំវិញពិភពលោក ៕