អតិថិជនឈ្នះរង្វាន់ធំ Jackpot ពីឆ្នោតមហាលាភ ឡូតូ ប្រែក្លាយលេខសំណាងពីក្នុងយល់សុបិនមកឈ្នះទឹកប្រាក់ ៦២៨ លានរៀល !
កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៧ ក្រុមហ៊ុនឆ្នោតថ្មីមួយនៅកម្ពុជាបានរកឃើញអ្នកឈ្នះរង្វាន់ធំ Jackpot ដំបូងគេបង្អស់ហើយ ដោយអ្នកឈ្នះត្រូវបានឲ្យដឹងថា ជាអ្នករស់នៅសង្កាត់ដង្កោរ រាជធានីភ្នំពេញ ហើយបានប្រែក្លាយលេខសំណាងពីក្នុងយល់សុបិនដើម្បីទិញឆ្នោត ។ អ្នកស្រី ង៉ែត សុផា អាយុ ២៩ ឆ្នាំ ជាអ្នកឈ្នះរង្វាន់ធំដំបូងគេបង្អស់ពីមហាលាភឡូតូ ចំនួន ៦២៨ លានរៀល (ប្រហែល ១៥៧ ០០០ដុល្លារ) បានចែករំលែកបទពិសោធផ្ទាល់របស់គាត់ក្នុងសន្និសីទសារព័ត៌មានពិសេសមួយកាលពីថ្ងៃអង្គារកន្លងមកនេះ ។
លោក ផូង វ៉ាន់ហាច ប្រធានផ្នែកប្រតិបត្ដិរបស់ក្រុមហ៊ុនមហាលាភ ឡូតូ បានថ្លែងថា ការយល់សប្ដិរបស់អតិថិជនមានសំណាងខាងលើបានក្លាយជាភាពរីករាយសាទរ ពេលយើងធ្វើការផ្សាយផ្ទាល់ការចាប់ឆ្នោត ហើយរកឃើញថា មានអតិថិជនឈ្នះរង្វាន់ធំ Jackpot ។
“មហាលាភត្រូវបានបង្កើតឡើង ដើម្បីក្លាយជាឆ្នោតដែលមានភាពជឿជាក់បំផុតរបស់ប្រជាជនកម្ពុជា ហើយយើងសង្ឃឹមថា យើងនឹងចូលរួមចំណែកលើកកម្ពស់ជីវភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារកម្ពុជាទាំងមូល” ។
“ក្រោយដំណើរអស់រយៈពេល ៦ ខែមក យើងបានស្វែងរកឃើញអតិថិជនឈ្នះរង្វាន់ធំទីមួយ ដែលគ្រោងនឹងយករង្វាន់របស់គាត់មកពង្រីកមុខរបរ និង កែប្រែអនាគតរបស់គាត់ឲ្យកាន់តែប្រសើរឡើង” ។ លោក វ៉ាន់ហាច បន្ដថា ក្រោយពីការផ្សាយផ្ទាល់ការចាប់ឆ្នោតកាលពីថ្ងៃព្រហស្បត្ដិ៍ ទី ២៣ វិច្ឆិកា កន្លងទៅនេះ យើងបានធ្វើការទាក់ទងភ្លាមៗទៅកាន់ភ្នាក់ងារលក់ ហើយគាត់បានបន្ដទូរស័ព្ទទៅកាន់អតិថិជនមហាលាភ ដើម្បីជូនដំណឹងថា អតិថិជនពិតជាបានឈ្នះរង្វាន់ធំ Jackpot មែន ។ “ដំបូងឡើយ គាត់មិនជឿថា គាត់ឈ្នះរង្វាន់ធំនោះទេ គាត់ផ្ទៀងផ្ទាត់លទ្ធផលឆ្នោតម្ដងហើយ ម្ដងទៀត ទើបជឿថា គាត់ឈ្នះ ។ គាត់សប្បាយចិត្ដរហូតដល់ញ៉ាំមិនបាន ហើយគេងមិនលក់ពេញមួយយប់ ។ គាត់ពិតជាសប្បាយចិត្ដខ្លាំងមែនទែន” ។
អ្នកស្រី សុផា បានរៀបរាប់ថា៖ “ខ្ញុំមិនដែលចង់ថា លេងឆ្នោតមហាលាភឡូតូទេ ហើយតាមពិតទៅខ្ញុំក៏មិនដែលគិតថា ចង់ផ្សងសំណាងអីដែរ ។ ខ្ញុំតែងតែជឿថា បើយើងប្រឹងធ្វើការកាន់តែច្រើន នោះយើងនឹងទទួលបានផលកាន់តែច្រើនដែរ ។ តែនៅយប់ថ្ងៃពុធ ទី ២២ វិច្ឆិកា ពេលគេងលក់ខ្ញុំយល់សប្ដិឃើញរឿងពិសេសមួយ ខ្ញុំយល់សប្ដិឃើញតៃកុងឡានតាក់ស៊ីម្នាក់ឲ្យនាមប័ណ្ឌមកខ្ញុំ ។ ខ្ញុំភ្លេចរបស់នៅលើឡាននោះ ដូច្នេះខ្ញុំក៏ទូរស័ព្ទទៅគាត់ ។ ពេលភ្ញាក់ឡើងខ្ញុំចាំលេខទូរស័ព្ទទាំងអស់ ហើយក៏កត់លេខនោះទុក” ។ អ្នកស្រី សុផា បានយកលេខទូរស័ព្ទនោះមកចាក់ឆ្នោតមហាលាភ ហើយបង្វិលចុះឡើងបានជាលេខ ៤ ខ្សែ ហើយមានមួយខ្សែត្រូវនឹងលេខរង្វាន់ធំ Jackpot ។
ដើម្បីជាការអបអរសាទរសម្រាប់ការឈ្នះនេះ អ្នកស្រី សុផា បានរៀបចំពិធីជប់លៀងតូចមួយជាមួយនឹងក្រុមការងារ មហាលាភឡូតូ ។ “អរគុណមហាលាភ ឡូតូ ដែលជួយឲ្យខ្ញុំអាចឈានដល់ការបើកអាជីវកម្មក្នុងក្ដីស្រម៉ៃរបស់ខ្ញុំ ! អរគុណមហាលាភ !” ។
អំពីឆ្នោត មហាលាភ ឡូតូ៖
មហាលាភ ជាក្រុមហ៊ុនឆ្នោតដែលទទួលបានការវិនិយោគក្នុងស្រុក ១០០% មានប្រតិបត្ដិការទូលទាំងប្រទេសកម្ពុជា និង ធ្វើការផ្សាយផ្ទាល់រាល់ថ្ងៃចាប់ពីម៉ោង ៤:៤៥ ល្ងាច ជារៀងរាល់ថ្ងៃនៅលើទូរទស្សន៍ CTN ។ មហាលាភ ជាឆ្នោតសុក្រឹតតែមួយគត់នៅកម្ពុជាដោយមានការផ្សាយផ្ទាល់ការចាប់ឆ្នោតលើកញ្ចក់ទូរទស្សន៍ ។ មហាលាភមានឆ្នោតប្រភេទផ្សេងៗតម្រូវតាមចំណូលចិត្ដរបស់អតិថិជន ។ ឆ្នោតមហាលាភមានលក់នៅគ្របភ្នាក់ងារ វីង និង ភ្នាក់ងារមហាលាភ ៕
ទំនាក់ទំនង៖ លោក រ៉ា ហ្សានី ប្រធានផ្នែកទំនាក់ទំនង និង ស្លាកសញ្ញា ទូរស័ព្ទ៖ ០៧៨ ៣៣៣ ៥០១
អ៊ីម៉ែល៖ ra.zany@mohaleaplotto.com.kh