តស់ណាត់គ្នា! ចង់ញ៉ាំអាហារឆ្ងាញ់ៗ បរិកាសបែប Private កុំភ្លេចភោជនីយដ្ឋាន Yuzu Omakase ស្តង់ដារជប៉ុនមាននៅភ្នំពេញហើយ
(ភ្នំពេញ) ៖ Yuzu Omakase ជាភោជនីយដ្ឋានបែបជប៉ុនលំដាប់ថ្នាក់មួយ ត្រូវបានគេស្គាល់ និង ល្បីនៅប្រទេសថៃ ពេលនេះបានបង្ហាញវត្តមានក្នុងរាជធានីភ្នំពេញហើយ ដែលមានចុងភៅដ៏ចំណានៗ ជាមួយនឹងទេពកោសល្យយ៉ាងប៉ិនប្រសប់។ Yuzu Omakase ក៏ជាភោជនីយដ្ឋានដែលស័ក្តិសមបំផុតសម្រាប់អ្នកចូលចិត្តអាហារជប៉ុន ជាពិសេសអ្នកចូលចិត្តញ៉ាំម្ហូប Sushi អមជាមួយបរិយាកាសបែប Private។
បើកសម្ពោធជាផ្លូវការ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០២៣ ភោជនីយដ្ឋាន Yuzu Omakase គឺផ្តោតសំខាន់ទៅលើអាហារដែលមានគុណភាពខ្ពស់ បរិយាកាសក្នុងការបែបរ៉ូមែនទិក ជាពិសេស Private ខ្លាំងតែម្តង។ អ្វីដែលពិសេស គឺចុងភៅម្នាក់ៗសុទ្ធតែមានបទពិសោធច្រើនឆ្នាំ និង មានទេពកោសល្យសិល្បៈខ្ពស់ក្នុងការចម្អិនម្ហូបជប៉ុន ដោយម្ហូបនីមួយៗត្រូវបានរៀបចំប្លែកៗពីគ្នាជាមួយនឹងភាពច្នៃប្រឌិតខ្ពស់ ពីមួយមុខទៅមួយមុខប្រៀបបានដូចអ្នកកំពុងទស្សនាសិល្បៈដ៏ប្លែកភ្នែកមួយដ៏ជក់ចិត្ត។
សម្រាប់គ្រឿងផ្សំម្ហូបនីមួយៗ ត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់មកពីតំបន់ផ្សេងៗគ្នានៅលើពិភពលោក ជាពិសេសគឺត្រី សាច់ ទាំងអស់ត្រូវបានកុម្ម៉ង់ និង ធ្វើការដេញថ្លៃយ៉ាងពិសេសជារៀងរាល់សប្តាហ៍ ដើម្បីធានាគុណភាពជូនអតិថិជន រួមជាមួយបទពិសោធដ៏អស្ចារ្យ ប្រៀបបានដូចយើងកំពុងញ៉ាំម្ហូប Sushi នៅប្រទេសជប៉ុន ដោយទាំងអាហារ សេវាកម្ម និង ភេសជ្ជៈត្រូវបានរៀបចំតាមបែបលំដាប់ថ្នាក់ជាន់ខ្ពស់នៃការទទួលទានអាហារជប៉ុន។ មិនថាការចម្អិន ឬ ការតុបតែងសម្រាប់ម្ហូបនីមួយៗ ត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់បំផុតពីចុងភៅជំនាញ ដើម្បីផ្តល់នូវបទពិសោធ និង រសជាតិមិនអាចបំភ្លេចបានជូនដល់លោកអ្នក។
ភោជនីយដ្ឋាន Yuzu Omakase គឺមានសម្រាប់តែការកក់ទុកមុនប៉ុណ្ណោះ។ ដូច្នេះសម្រាប់លោកអ្នកដែលចង់ទទួលទានអាហារជប៉ុនដ៏ឈ្ងុយឆ្ងាញ់ ជាមួយទស្សនីយភាពដ៏ប្រណីតបែបសិល្បៈ កុំភ្លេចមកដកស្រង់នូវបទពិសោធនេះនៅ Yuzu Omakase ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ 64 អា ផ្លូវឧកញ៉ាជ្រុនយូរហាក់ (294) ភូមិ 6 សង្កាត់បឹងកេងកងទី 1 ខណ្ឌបឹងកេងកង។ Google Map : goo.gl/maps/ ទំនាក់ទំនងលេខទូរស័ព្ទ ៖ 0315 665 655៕