ឡាគ្លីនិក (LaClinique) ជាគ្លីនិកបារាំងដំបូងគេបង្អស់នៅកម្ពុជា ផ្តល់ជូនការវះកាត់កែសម្ផស្សលំដាប់ថ្នាក់ពិភពលោកយ៉ាងមានប្រសិទ្ធភាពបំផុត
ភ្នំពេញ៖ ឡាគ្លីនិក (LaClinique) ដែលជាគ្លីនិកបារាំងដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០១៨ នេះ បានបើកសម្ពោធគ្លីនិករបស់ខ្លួននៅក្នុងទីក្រុងភ្នំពេញជាផ្លូវការហើយ ដោយនឹងផ្តល់ជូនការវះកាត់កែសម្ផស្សលំដាប់ថ្នាក់ពិភពលោកយ៉ាងមានប្រសិទ្ធភាព និង មានទំនុកចិត្តជាទីបំផុត ដល់អតិថិជនពីសំណាក់អ្នកឯកទេសដ៏ស្ទាត់ជំនាញមកពីប្រទេសបារាំង។
LaClinique បានធ្វើកិច្ចសហការជាមួយគ្លីនិក ខេមា ដែលជាគ្លីនិកដ៏ល្បីល្បាញមួយដែលមានស្តង់ដារខ្ពស់ហើយស្របទៅនឹងស្តង់ដារបរទេស ដែលមានទីតាំងស្ថិតនៅអាគារលេខ២៨ ផ្លូវលេខ២៩៤ សង្កាត់បឹង កេងកងទី១ រាជធានីភ្នំពេញ ដោយ LaClinique នៅជាន់ទី៩ ។ ស្ថិតនៅចំទីតាំងយុទ្ធសាស្ត្រ LaClinique គឺជាគ្លីនិកថ្មី និងតែមួយគត់សម្រាប់ប្រជាជនកម្ពុជា ដែលកំពុងស្វែងរកការវះកាត់កែសម្ផស្សប្រកបដោយគុណភាព ទំនុកចិត្ត និង សុវត្ថិភាពខ្ពស់។
LaCLinique មានក្រុមគ្រូពេទ្យឯកទេសដែលមានជំនាញផ្នែកវះកាត់ផ្សេងៗគ្នាសរុបចំនួន ១១រូប ហើយជារៀងរាល់ខែ តែងតែមានគ្រូពេទ្យម្នាក់ក្នុងចំណោម ១១នាក់ នឹងធ្វើដំណើរពីប្រទេសបារាំងមកកាន់ប្រទេសកម្ពុជា ដើម្បីប្រចាំការរយៈពេលចំនួនពីរសប្តាហ៍ និងជួបផ្តល់ប្រឹក្សា ព្រមទាំងធ្វើការវះកាត់ជូនដល់អតិថិជន ។ ក្រុមគ្រូពេទ្យឯកទេសវះកាត់ទាំងអស់នោះ មានដូចរាយនាមខាងក្រោម៖
1. លោកវេជ្ជបណ្ឌិត Michel CHABAUD
2. លោកស្រីវេជ្ជបណ្ឌិត Catherine FYON-LAURENT
3. លោកវេជ្ជបណ្ឌិត Nicolas GEORGIEU
4. លោកវេជ្ជបណ្ឌិត Pierre NGUYEN
5. លោកវេជ្ជបណ្ឌិត Remy ZALTA
6. លោកវេជ្ជបណ្ឌិត Kolia CILIRIE
7. លោកវេជ្ជបណ្ឌិត Jean-Luc JAUFFRET
8. លោកវេជ្ជបណ្ឌិត Patrice FAVOLI
9. លោកវេជ្ជបណ្ឌិត Regis COURBIER
10. លោកវេជ្ជបណ្ឌិត Emmanuel DELAUNAY
11. លោកវេជ្ជបណ្ឌិត Olivier HULARD
គ្រូពេទ្យឯកទេសផ្នែកវះកាត់ទាំងអស់របស់ LaCLinique ពួកគាត់សុទ្ធតែមានបទពិសោធន៍យូរឆ្នាំ និងមានសមត្ថភាពខ្ពស់ក្នុងការវះកាត់កែសម្ផស្សយ៉ាងស្ទាត់ជំនាញ។ ក្រុមគ្រូពេទ្យទាំងនោះនឹងផ្តល់ជូនដល់ អតិថិជននូវការវះកាត់ និងការព្យាបាលដ៏ល្អបំផុតនៅក្នុងទីក្រុងភ្នំពេញ ក៏ដូចគ្នាទៅនឹងវិធីសាស្ត្រដែលពួកគាត់បានអនុវត្តនៅក្នុងប្រទេសបារាំងយ៉ាងដូច្នេះដែរ។
លោកវេជ្ជបណ្ឌិត Michel CHABAUD, ឯកទេសផ្នែកវះកាត់កែសម្ផស្ស បានមានប្រសាសន៍ឲ្យដឹងថា «ការ ប្រមូលផ្តុំនូវក្រុមគ្រូពេទ្យឯកទេសជំនាញជនជាតិបារាំង ដែលសុទ្ធសឹងតែមានជំនាញឯកទេសច្បាស់លាស់ខាងផ្នែកវះកាត់កែសម្ផស្ស ធ្វើឲ្យសម្រស់ស្រស់ស្អាតដូចពីធម្មជាតិ ហើយប្រកបដោយគុណភាព និង សុវត្ថិភាព ទាំងនេះ គឺជាអាទិភាពដ៏ចម្បងរបស់យើង ។ បេសកកម្មរបស់យើង គឺផ្តល់ជូននូវការថែទាំ ប្រកបដោយគុណភាពខ្ពស់នៅក្នុងលក្ខខណ្ឌប្រកបដោយសុខសុវត្ថិភាពជាទីបំផុត ។ ភាពចេះបត់បែន និងចេះយល់ពីកាលៈទេសៈរបស់យើង អាចធ្វើឱ្យយើងទទួលសម្រេចបាននូវលទ្ធផលយ៉ាងគាប់ប្រសើរ ហើយលទ្ធផល និងសមិទ្ធផលទាំងអស់នោះ ត្រូវបានគេកោតសរសើរនៅពាសពេញពិភពលោក ដែលវាជា រឿយៗត្រូវបានគេទទួលស្គាល់ និងមានអារម្មណ៍ថា “the French touch” ពោលគឺដូចបានទទួលសេវាកម្មកែសម្ផស្សនៅក្នុងប្រទេសបារាំងអញ្ចឹងដែរ។»
លោកវេជ្ជបណ្ឌិតបានបន្តថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រជាជនកម្ពុជាតែងតែបានធ្វើ ដំណើរទៅក្រៅប្រទេស ជាពិសេសប្រទេសជិតខាង ដើម្បីស្វែងរកសេវា និងទទួលការវះកាត់កែសម្ផស្សដែលប្រកបដោយគុណភាព និងមានលក្ខណៈស្តង់ដារ។ តែឥឡូវនេះ លោកអ្នក ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់មិនចាំបាច់ព្រួយបារម្ភពីរឿងនេះតទៅទៀតឡើយ ដោយសារតែវត្តមានរបស់LaClinique ភ្នំពេញ នឹង ផ្តល់ជូននូវការវះកាត់កែសម្ផស្សលំដាប់ថ្នាក់ពិភពលោក ប្រកបដោយប្រសិទ្ធភាពបំផុតពីសំណាក់គ្រូពេទ្យ ឯកទេសដ៏ស្ទាត់ជំនាញដែលមកពីប្រទេសបារាំង ។ លើសពីនេះទៅទៀត ក្រុមគ្រូពេទ្យរបស់ LaClinique ទៀតសោតសុទ្ធសឹងតែបានបញ្ចប់ការសិក្សាពីសាលាពេទ្យ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅប្រទេសបារាំង និងអឺរ៉ុប ដោយទទួលបានសញ្ញាបត្រដែលមានជំនាញច្បាស់លាស់ ទទួលបានការបណ្តុះបណ្តាលខ្ពស់ និង មានជំនាញក្នុងការវះកាត់កែសម្ផស្ស និងការវះកាត់កែតម្រូវផ្សេងៗទៀតផងដែរ ។»
កេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់ក្រុមគ្រូពេទ្យឯកទេសផ្នែកវះកាត់ទាំងអស់របស់គ្លីនិកនេះត្រូវបានទទួលស្គាល់ និងកោតសរសើរយ៉ាងខ្លាំងពីសំណាក់អតិថិជន ហើយក៏មានការបោះពុម្ពផ្សាយ ជាឯកសារជាច្រើននៅ ក្នុងមុខវិជ្ជាវេជ្ជសាស្ត្រ ដែលត្រូវបានយកទៅប្រើប្រាស់នៅតាមកិច្ចប្រជុំ ឬ សិក្ខាសាលាអន្ដរជាតិនានា ព្រមទាំងមានបង្រៀននៅតាមបណ្តាសាកលវិទ្យាល័យល្បីៗជាច្រើនទៀតនៅក្នុងសកលលោក។
លោកស្រីវេជ្ជបណ្ឌិត Catherine FYON-LAURENT បានអះអាងថា «LaClinique គឺជាគ្លីនិកកែសម្ផស្សតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូននូវការវះកាត់កែសម្ផស្សលំដាប់ថ្នាក់ពិភពលោក និងផ្តល់ជូននូវការថែទាំប្រកបដោយគុណភាពខ្ពស់។ បច្ចុប្បន្ននេះលោកអ្នកមិនចាំបាច់ចំណាយប្រាក់ច្រើន និងចំណាយពេលវេលាយូរក្នុងការវះកាត់កែសម្ផស្សនៅក្រៅប្រទេសទៀតទេ ពីព្រោះ LaClinique ភ្នំពេញ បានមានវត្តមាននៅក្នុងប្រទេសកម្ពុជាហើយ ដែលមានក្រុមវេជ្ជបណ្ឌិតប្រកបដោយជំនាញឯកទេសច្បាស់ លាស់ជាច្រើនរូបមកពីប្រទេសបារាំង ដែលសុទ្ធសឹងតែមានបទពិសោធន៍ជាង២០ឆ្នាំលើការវះកាត់កែសម្ផស្ស៕»
អំពី LaClinique:
LaClinique គឺជាបណ្តុំនៃអ្នកជំនាញឯកទេសមួយក្រុមដែលមានបទពិសោធន៍ និងសមត្ថភាពខ្ពស់មកពីប្រទេសបារាំង។ យើងជាក្រុមគ្រូពេទ្យដែលបម្រើការងារនៅផ្នែកពិសេសនៃការវះកាត់កែសម្ផស្ស និងការ កែតម្រូវផ្សេងៗ។ បេសកកម្មរបស់យើង គឺផ្តល់ជូនការថែទាំប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់នៅក្នុងលក្ខខណ្ឌប្រកបដោយសុវត្ថិភាពបំផុត។ ក្រុមហ៊ុននេះ មានគ្រូពេទ្យឯកទេសវះកាត់កែសម្ផស្ស ចំនួន ១១រូប ដែលត្រូវបានទទួលស្គាល់ និងបានចុះបញ្ជីស្របច្បាប់ ហើយគ្រូពេទ្យទាំងអស់នោះមាន ភាគហ៊ុនដូចៗគ្នា។