ក្រុមហ៊ុន DKSH Cambodia និង ក្រុមហ៊ុនអាហារូបត្ថម្ភ Abbott រៀបចំសិក្ខាសាលាស្តីអំពីជំងឺទឹកនោមផ្អែម
ក្រុមហ៊ុន DKSH សហការមួយក្រុមហ៊ុនអាហារូបត្ថម្ភ Abbott បានរៀបចំសិក្ខាសាលា ស្តីអំពីជំងឺទឹកនោមផ្អែមពិភពលោកសម្រាប់ឆ្នាំនេះ ដើម្បីគាំទ្រទិវាជំងឺទឹកនោមផ្អែមពិភពលោក ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជា ទៅលើវិធីសាស្ត្រក្នុងការបង្ការជំងឺទឹកនោមផ្អែម និង ជួយអ្នកជំងឺដែលកំពុងរស់នៅជាមួយនឹងទឹកនោមផ្អែម មានភាពកាន់តែល្អប្រសើរ ។
កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៨ ក្រុមហ៊ុន DKSH Cambodia សហការដោយក្រុមហ៊ុនអាហារូបត្ថម្ភ Abbott បានរៀបចំសិក្ខាសាលាចំនួនពីរដើម្បីគាំទ្រទិវាជំងឺទឹកនោមផ្អែមពិភពលោកដោយមានការរួមសហការជាមួយមន្ទីរពេទ្យព្រះកុសុមៈ និង សមាគមន៍ទឹកនោមផ្អែម និង ក្រពេញកម្ពុជា (CSDE) ។ ក្នុងសិក្ខាសាលានោះដែលមានអ្នកជំងឺទឹកនោមផ្អែម និង អ្នកដែលប្រឈមនឹងជំងឺទឹកនោមផ្អែមចូលរួមសរុបប្រមាណ ៣៥០ នាក់ ។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត កុយ វ៉ាន់នី ឯកទេសផ្នែកក្រពេញអ័រម៉ូន និង ជាប្រធានសមាគមគ្រូពេទ្យទឹកនោមផ្អែម និង ក្រពេញកម្ពុជា បានផ្តល់កិត្តិយសថ្លែងសុន្ទរកថាបើកកម្មវិធីថា «អ្នកជំងឺទឹកនោមផ្អែមមានប្រមាណ ៤២៥ លាននាក់នៅទូទាំងពិភពលោក មានន័យថា ក្នុងចំនោមមនុស្ស ១១ នាក់ មានម្នាក់ មានជំងឺទឹកនោមផ្អែម ។ លោកក៏បានលើកឡើងថា បើមើលមកប្រទេសកម្ពុជា អ្នកជំងឺទឹកនោមផ្អែមមានរហូតដល់ ២៤៦ ០០០ នាក់(អត្រាប្រវ៉ាឡង់ ២.៦% ធៀបទៅនឹងចំនួនមនុស្សពេញវ័យ) ។ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត បន្តទៀតថា កត្តានេះបានផ្តល់ ផលប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ចសុខភាពក្នុងប្រទេសកម្ពុជា និង បណ្តាលប្រទេសជុំវិញពិភពលោក» ។
លោកវេជ្ជបណ្ឌិត ថិល សុភា ឯកទេសផ្នែកក្រពេញអ័រម៉ូន នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ក៏បានចូលរួមនិងចែករំលែកចំនេះដឹង និងដំបូន្មានរបស់គាត់ លើប្រធានបទ «ការបង្ការផលលំបាកនៃជំងឺទឹកនោមផ្អែមទៅលើ ភ្នែក តម្រងនោម និង ដំបៅជើង» ថា «ជំងឺទឹកនោមផ្អែមគឺជាជំងឺកាចសាហាវដែល អាចផ្តល់ផលវិបាកដូចជា ខូចភ្នែក ខូចតម្រងនោម អសមត្ថភាពផ្លូវភេទ និង ដំបៅជើងដែលមិនអាចព្យាបាលបាន ។ លោកក៏បានបន្ថែមទៀតដែរថា «ដើម្បីទប់ស្កាត់ផលវិបាកទាំងនេះ អ្នកជំងឺទឹកនោមផ្អែមចាំបាច់ត្រូវគ្រប់គ្រងកម្រិតជាតិស្ករ និង សម្ពាធឈាមឱ្យបានជាប់លាប់ រួមជាមួយរបប អាហារត្រឹមត្រូវ ការធ្វើលំហាត់ប្រាណជាប្រចាំ និង លេបថ្នាំតាមវេជ្ជបញ្ជា ។
លើសពីនេះទៅទៀត លោកសាស្ត្រចារ្យ ទូច ឃុន នាយករងសមាគមន៍គ្រូពេទ្យទឹកនោមផ្អែម និង ក្រពេញកម្ពុជា និង ជាប្រធានផ្នែកជំងឺទឹកនោមផ្អែម និង នាយករងមន្ទីរពេទ្យព្រះកុសុមៈ ក៏បានមានប្រសាសលើប្រធានបទ «អត្ថប្រយោជន៍អាហារូបត្ថម្ភចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទទី ២» ថា អាហារ និង អាហារូបត្ថម្ភបន្ថែមមានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាម ។ អ្នកជំងឺត្រូវប្រាកដថា គាត់បានបរិភោគគ្រប់គ្រាន់សម្រាប់តម្រូវការរាងកាយ ប៉ុន្តែមិនឱ្យច្រើនហួសដែលអាចបណ្តាលឱ្យជាតិស្ករក្នុងឈាមរបស់គាត់កើនឡើង ។ ជាមួយគ្នានោះដែរ អាហារូបត្ថម្ភសម្រាប់អ្នកជំងឺទឹកនោមផ្អែមដែលមានគ្រប់សារធាតុចិញ្ចឹម និង មានតុល្យភាព គឺជាជម្រើសដ៏ល្អដើម្បីជួយស្ថានភាពអាហារូបត្ថម្ភរបស់គាត់ឲ្យបានប្រសើរឡើង និង ជួយដល់ការគ្រប់គ្រងជាតិស្ករ និង ជំងឺទឹកនោមផ្អែមបានល្អ ។
Glucerna Triple Care របស់ក្រុមហ៊ុនអាហារូបត្ថម្ភ Abbott ជាប្រភេទអាហារូបត្ថម្ភពេញលេញ និង មានតុល្យភាព ហើយត្រូវបានផ្សំឡើងតាមបែបវេជ្ជសាស្ត្រជាពិសេសសម្រាប់ អ្នកជំងឺទឹកនោមផ្អែម និង អ្នកប្រឈមនឹងជំងឺទឹកនោមផ្អែម ជួយលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភរបស់អ្នកជំងឺ ក៏ដូចជាជួយឲ្យការគ្រប់គ្រងជាត់ស្ករក្នុងឈាមកាន់តែប្រសើរ ជួយឲ្យស្រកទម្ងន់ និង ទំហំចង្កេះ ជួយដល់សុខភាពបេះដូង និង ជួយសម្រួលដល់ការព្យាបាលឲ្យកាន់តែមានប្រសិទ្ធិភាព ។
នៅពេលបញ្ចប់នៃសិក្ខាសាលា អ្នកចូលរួមមានភាពវិជ្ជមានច្រើនដោយពួកគាត់បានរៀនយល់ដឹងច្រើនពីជំងឺទឹកនោមផ្អែម ពីការការពារពីជំងឺទឹកនោមផ្អែម និង ជួយអ្នកជំងឺដែលកំពុងរស់នៅជាមួយនឹងទឹកនោមផ្អែមយលើដឹងការរស់នៅកាន់តែប្រសើរ ។
អំពីក្រុមហ៊ុន DKSH
DKSH គឺជាក្រុមហ៊ុនផ្តល់សេវាកម្មពង្រីកទីផ្សារ ឈានមុខគេ ដោយផ្តោតសំខាន់ក្នុងតំបន់អាស៊ី ។ ដូចដែលពាក្យ «សេវាកម្មពង្រីកទីផ្សារ» បង្ហាញស្រាប់ DKSH ធ្វើការជួយ និង បង្កើតម៉ាកយីហោជូនដល់ក្រុមហ៊ុនដទៃទៀត ក្នុងការពង្រីកអាជីវកម្មរបស់ពួកគេនៅក្នុងទីផ្សារថ្មី ឬទីផ្សារដែលមានស្រាប់ ។ ដោយត្រូវបានចុះបញ្ជីជាសាធារណៈនៅក្នុងផ្សារភាគហ៊ុន SIX Swiss Exchange តាំងពីឆ្នាំ ២០១២ មក DKSH គឺជាក្រុមហ៊ុនសកលមួយដែលមានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុងហ្ស៊ូរីចប្រទេសស្វីស ។ ដោយមានទីតាំងអាជីវកម្មចំនួន ៨២៥ កន្លែង នៅក្នុង ៣៧ ទីផ្សារ ដោយក្នុងនោះ ៨០០ កន្លែងស្ថិតនៅ ក្នុងទី្វបអាស៊ី និង មានបុគ្គលិកជំនាញចំនួន ៣១៩៧០ នាក់ ។ DKSH បានបង្កើតឡើងនៅក្នុងឆ្នាំ ១៨៦៥ និង មានចំណូលសរុបចំនួន ១១.០ ពាន់លានស្វីស ហ្វ្រង់ ក្នុងឆ្នាំ ២០១៧ ។ ជាមួយនឹងកេរតំណែលយ៉ាងរឹងមាំរបស់ប្រទេសស្វីស ក្រុមហ៊ុននេះមានប្រពៃណីយ៉ាងយូរលង់ណាស់មកហើយក្នុងការធ្វើអាជីវកម្មទាំងនៅក្នុង និងជាមួយតំបន់អាស៊ី ហើយក៏បានចាក់ឬសយ៉ាងជ្រៅនៅក្នុងសហគមន៍ និង អាជីវកម្មទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ ។
អំពី DKSH Business Unit Consumer Goods
ក្រុមហ៊ុន DKSH អាជីវកម្មផ្នែកគ្រឿងឧបភោគបរិភោគ គឺជាអ្នកផ្តល់សេវាកម្មពង្រីកទីផ្សារឈានមុខគេផ្តោតចម្បងទៅលើតំបន់អាស៊ី លើការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃផលិតផលបរិភោគ សេវាកម្មម្ហូបអាហារ ផលិតផលប្រណីត សំលៀកបំពាក់ និង ផលិតផលប្រចាំថ្ងៃដូចជាគ្រឿងសំអាងផ្នែកសក់ និង ស្បែក ។ វិសាលភាពនៃសេវាកម្មពង្រីកទីផ្សាររបស់អង្គភាពអាជីវកម្មនេះ រួមបញ្ចូលពីការសិក្សាលើផលិតផល រហូតដល់ការចុះបញ្ជីសម្រាប់ការនាំចូល ទីផ្សារ និង ការតាំងបង្ហាញផលិតផល ការលក់ បែបបទបញ្ចេញទំនិញពីគយ ឃ្លាំងស្តុកទំនិញ ការចែកចាយ ការទូទាត់វិក្ក័យប័ត្រ ការប្រមូលសាច់ប្រាក់ និង សេវាកម្មបន្ទាប់ពីការលក់ ។ ដោយមាន ទីតាំងអាជីវកម្ម ចំនួន ៧០០ កន្លែងនៅក្នុង ២២ ទីផ្សារ និង បុគ្គលិកឯកទេស ១៨.៣៤០ នាក់ អាជីវកម្មផ្នែកគ្រឿងឧបភោគបរិភោគ បានដាក់នៅតាមហាងលក់រាយ ចំនួន ៣១០.០០០ កន្លែងជារៀងរាល់ថ្ងៃ ដោយបង្កើតការលក់សុទ្ធចំនួន ៣,៦ ពាន់លានហ្វ្រង់ស៊ីស ក្នុងឆ្នាំ ២០១៧ ។
For more information please contact:
DKSH Cambodia Ltd.
Chanreasey Chum
Manager, Branding & Communications
Phone +855 23 222 288
chanreasey.chum@dksh.com