ក្រុមហ៊ុន foodpanda Cambodia ផ្ដល់ជូនភេសជ្ជៈបំពេញជាតិទឹកដោយឥតគិតថ្លៃសម្រាប់ដៃគូដឹកជញ្ជូនគ្រប់គ្នារបស់វេទិកាសេវាកម្មដឹកជញ្ជូន
ភ្នំពេញ ថ្ងៃទី16 ខែសីហា ឆ្នាំ 2024៖ foodpanda ដែលជាវេទិកាសេវាកម្មដឹកជញ្ជូនចំណីអាហារឈានមុខគេក្នុងប្រទេសកម្ពុជា បានចាប់ផ្ដើមបើកយុទ្ធនាការថ្មីក្រោមប្រធានបទ «រក្សាជាតិទឹកជាមួយ foodpanda» ដែលជាការផ្ដល់ភេសជ្ជៈបំពេញជាតិទឹក ដោយឥតគិតថ្លៃដល់នយោជិតទាំងឡាយណាជាដៃគូដឹកជញ្ជូន របស់កម្មវិធីសេវាកម្មចែកចាយចំណីអាហារក្នុងប្រទេសដោយមិនគិតថាមកពីស្ថាប័នណានោះទេ ចាប់ពីថ្ងៃទី06 រហូតដល់ថ្ងៃទី15 ខែសីហា ឆ្នាំ2024 ដោយធ្វើឡើងក្នុងរាជធានីភ្នំពេញជាមួយនឹងភេសជ្ជៈដែលត្រូវចែកជូនមានចំនួនសរុបរហូតទៅដល់ 19,200 ។
យុទ្ធនាការដ៏ពិសេសនេះដែរ ដំណើរការឡើងក្នុងគោលបំណង ដើម្បីធានានូវសុខុមាលភាពសម្រាប់ដៃគូដឹកជញ្ជូនក្នុងការដឹកចំណីអាហារ ក៏ដូចជាភេសជ្ជៈជូនដល់អតិថិជន ទោះបីជាស្ថិតក្នុងអាកាស ធាតុបែបណាក៏ដោយ។
យុទ្ធនាការ “បំពេញជាតិទឹកជាមួយ foodpanda” ជាការផ្តួចផ្តើមឡើងយ៉ាងច្នៃប្រឌិតរបស់ក្រុមផ្នែកទីផ្សារ រួមជាមួយនឹងក្រុមភ្នាក់ងារដឹកជញ្ជូន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ដៃគូដឹកជញ្ជូន ដែលបានលះបង់ទាំងពេលវេលា និងកម្លាំងកាយចិត្តរបស់ពួកគេយ៉ាងអត់ធ្មត់ក្នុងការធានានូវសេវាកម្មរបស់យើងមួយនេះឱ្យដំណើរការបានយ៉ាងរលូន។ ជាមួយគ្នានេះដែរ លោក Pradhan Muthanna ដែលជាអ្នកគ្រប់គ្រងជាន់ខ្ពស់ ផ្នែកទីផ្សារនៃ ក្រុមហ៊ុន foodpanda បានលើកឡើងថា៖ «អ្នកដឹកជញ្ជូនរបស់យើងបានពុះពារជ្រែកគ្រប់ឧបសគ្គមិនថាអាកាសធាតុក្តៅ ភ្លៀង ឬត្រជាក់នោះទេ ពួកគេតែងតែខំប្រឹង ដើម្បីធានានូវការដឹកអាហារជូនដល់អតិថិជនឱ្យបានទាន់ពេលវេលា លឿន និងសុវត្ថិភាពបំផុត។ ហើយនេះគ្រាន់តែមធ្យោបាយមួយប៉ុណ្ណោះ ដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះដៃគូដឹកជញ្ជូនគ្រប់គ្នា ដើម្បីធានាថាពួកគាត់បានបំពេញជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់ និងមានសុខភាពល្អក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃរបស់ពួកគេ»។
សូម្បីតែដៃគូដឹកជញ្ជូនរបស់ foodpanda ក៏បានសម្ដែងការកោតសរសើរចំពោះយុទ្ធនាការនេះផងដែរ ដោយមានដៃគូដឹកជញ្ជូនមួយចំនួនធំក៏សង្ឃឹមថានឹងមានយុទ្ធការបែបនេះដំណើរការឡើងជាបន្ដបន្ទាប់ក្នុងអំឡុងឆ្នាំនេះទៀតផងដែរ ខណៈពេលដែលដៃគូដឹកជញ្ជូនផ្សេងៗទៀតរបស់ foodpanda វិញមានក្ដីរំភើប និងសប្បាយរីករាយជាខ្លាំងចំពោះដៃគូដឹកជញ្ជូនដទៃទៀតពីស្ថាប័នផ្សេងៗទាំងអស់ក្នុងរាជធានីភ្នំពេញក៏អាចទទួលបាននូវភេសជ្ជៈបំពេញជាតិទឹកដោយឥតគិតថ្លៃដែរ មិនចំពោះតែដៃគូដឹកជញ្ជូនដែលពាក់អាវពណ៌ផ្កាឈូករបស់ foodpanda តែប៉ុណ្ណោះទេ។ ដៃគូដឹកជញ្ជូនម្នាក់ក៏បានសម្ដែងអារម្មណ៍ពិតថា៖ «ខ្ញុំពិតជាចូលចិត្តយុទ្ធនាការនេះ ព្រោះអីខ្ញុំអាចសន្សំប្រាក់បានខ្លះដែរពីការទិញទឹក និងភេសជ្ជៈ ហើយអ្វីដែលខ្ញុំពេញចិត្តបំផុតនោះ គឺអ្នកដឹកជញ្ជូនទាំងអស់មិនថាមកពីក្រុមហ៊ុនណាទេ ពួកគាត់ក៏អាចទទួលវាបានដូចខ្ញុំដែរ»។
ចំពោះការបរិច្ចាគជូននូវភេសជ្ជៈដោយឥតគិតថ្លៃនេះ គឺជាចំណែកមួយនៃការបន្ដគំនិតផ្តួចផ្តើមរបស់ foodpanda Cambodia ស្ថិតក្នុងកម្មវិធី «Panda Hearts» ដែលក្រុមហ៊ុន foodpanda បានបើកដំណើរការនៅក្នុងខែកក្កដា ឆ្នាំ2024 កន្លងមកនេះ ក្នុងគោលបំណង ដើម្បីលើកកម្ពស់សុខុមាលភាព និងទំនុកបម្រុងដល់អ្នកបើកបរដឹកជញ្ជូនដោយប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូលទាំង5 រួមមាន៖ សុវត្ថិភាព សុខុមាលភាព ការអភិវឌ្ឍផ្នែកបុគ្គល សហគមន៍ និង កញ្ចប់អត្ថប្រយោជន៍។
ក្រុមហ៊ុន foodpanda Cambodia នៅតែបន្តការប្តេជ្ញាចិត្តដើម្បីដៃគូដឹកជញ្ជូនរបស់ខ្លួន ដោយសារពួកគាត់គឺជាបេះដូង និងជាព្រលឹងនៃវេទិការបស់ foodpanda ដែលស្វះស្វែងធ្វើការដោយមិនគិតពីភាពនឿយហត់ដើម្បីសហគមន៍ជាមួយនឹងសេវាកម្មសំខាន់ៗទៀតដើម្បីបំពេញតម្រូវការអតិថិជន។
អំពីក្រុមហ៊ុនfoodpanda
ក្រុមហ៊ុន foodpanda គឺជាវេទិកាសេវាកម្មដឹកជញ្ជូនឈានមុខគេនៅតំបន់អាស៊ី ដែលបំពេញតម្រូវការដល់អ្នកប្រើប្រាស់ ដោយដឹកជូននូវម្ហូបអាហារគ្រឿងទេសនិងសម្ភារៈប្រើប្រាស់ផ្សេងៗយ៉ាងរហ័សទាន់ចិត្ត និងមានភាពងាយស្រួល។ តាមរយៈដំណើរ ការ ដោយប្រើប្រាស់នូវបច្ចេកវិទ្យា និងប្រតិបត្តិការដ៏ល្អឥតខ្ចោះក្រុមហ៊ុន foodpanda បានរីកកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យ ពាណិជ្ជកម្ម(q-commerce)ទូទាំងតំបន់ជាមួយ នឹងបណ្តាញហាងដៃគូអាជីវកម្ម ដើម្បីផ្តល់នូវជម្រើសតាមតម្រូវការលើសពីជម្រើស សេវាកម្មដឹកជញ្ជូនអាហាររាប់លាន។ ក្រុមហ៊ុន foodpanda បានប្រតិបត្តិការនៅក្នុងទីក្រុងជាង 400 នៅទូទាំង 11 ទីផ្សារក្នុង តំបន់អាស៊ីដូចជា សិង្ហបុរី ហុងកុង ថៃ ម៉ាឡេស៊ី ប៉ាគីស្ថាន តៃវ៉ាន់ ហ្វីលីពីន បង់ក្លាដែស ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា។ foodpanda គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Delivery Hero ដែលជាក្រុមហ៊ុនឈានមុខគេក្នុង ពិភពលោកក្នុងវិស័យដឹកជញ្ជូនអាហារ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់គេហទំព័ររបស់ក្រុមហ៊ុន: https://www.foodpanda.com.kh ។
Media Contacts: saung.nwe@foodpanda.com.mm