អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បរិច្ចាគថវិការផ្ទាល់ខ្លួន ១.០០០.០០០ ដុល្លារ ជូនដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារបានចូលរួមបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនចំនួន ១.០០០.០០០ ដុល្លារអាមេរិក ជូនដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងបុព្វហេតុរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។
ការចូលរួមបរិច្ចាគថវិការបស់ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន បានធ្វើឡើងតបតាមការប្រកាសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានសម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» នេះឡើង ដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសអាចចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តោយព្រំដែន សំដៅអភិវឌ្ឍន៍ការតភ្ជាប់ដ៏រឹងមាំមួយ ក៏ដូចជាផ្តល់នូវភាពងាយស្រួលសម្រាប់ជាមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូន ហើយថែមទាំងអាចលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋ និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយបរិយាបន្ន និងវិបុលភាពថែមទៀតផង។
សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស អាចចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ៕
សម្រាប់សាធារណជនដែលមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងបុព្វហេតុដ៏ថ្លៃថ្លាខាងលើនេះ ក៏អាចចូលបរិច្ចាគតាមរយៈអេបធនាគារ វីង ជាមួយតំណភ្ជាប់ខាងក្រោម៖
សម្រាប់ប្រាក់រៀលសូមចុចទីនេះ
https://wingmoney.app.link/pW5lcFh3mMb
សម្រាប់ប្រាក់ដុល្លារសូមចុចទីនេះ៖