យុទ្ធនាការកៀរគរថវិការបស់ក្រុមហ៊ុន អិន ស៊ី អិច ប្រមូលបានថវិកាសរុប ២៥០,០០០,០០០ រៀល បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា
កាលពីព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤ ក្រុមហ៊ុន អិន ស៊ី អិច បានដឹកនាំគណៈប្រតិភូ យកថវិកាចំនួនសរុប ២៥០,០០០,០០០ រៀល បរិច្ចាគទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា។ ថវិកា ២៥០,០០០,០០០ រៀលនេះ គឺជាចំនួនទឹកប្រាក់សរុបដែលក្រុមហ៊ុនទទួលបាន បន្ទាប់ពីការដាក់ដំណើរការយុទ្ធនាកាកៀរគរថវិកា ២៥,០០០ រៀល ក្នុងម៉ូតូគ្រឿង ពីការលក់ម៉ូតូហុងដារយៈពេល ២៥ ថ្ងៃ នៅ ២៥ ខេត្ត-រាជធានី-ក្រុង នៃព្រះរាជាណាចក្រកម្ពុជា។
នាឱកាសគម្រប់ខួបលើកទី ២៥ ឆ្នាំ ក្រុមហ៊ុន NCX បានប្តេជ្ញាចិត្តក្នុងការរួមចំណែកដ៏យូរអង្វែងជួយដល់សង្គមតាមរយៈយុទ្ធនាការបរិច្ចាគថវិកា ២៥,០០០ រៀល ក្នុងមួយគ្រឿង ពីការលក់ម៉ូតូហុងដាឌ្រីមស៊េរីថ្មី ក្នុងរយៈពេល ២៥ ថ្ងៃ ទូទាំងរាជធានី-ខេត្តទាំង ២៥ នៃព្រះរាជាណាចក្រកម្ពុជា គ្រប់តំណាងចែកចាយម៉ូតូហុងដាទាំងអស់។ គំនិតផ្តួចផ្តើមនេះនឹងជួយផ្តល់ថវិកាដល់ការព្យាបាលកុមារកម្ពុជា ដោយធានាថាពួកគេទទួលបានការថែទាំដែលពួកគេសមនឹងទទួលបាន។
លោក បេនកៀស្រ៊ីថានាកន ប្រធានក្រុមហ៊ុន អិន ស៊ី អិច បានលើកឡើងថា ៖ «ក្រុមហ៊ុនពិតជាអរគុណយ៉ាងខ្លាំងដល់ប្រជាជនកម្ពុជាដែលតែងតែផ្តល់ទំនុកចិត្តមកលើក្រុមហ៊ុន ហើយបានបន្តដំណើរជាមួយខ្លួនអស់រយៈពេល ២៥ ឆ្នាំមកនេះ ហើយចក្ខុវិស័យរបស់ក្រុមហ៊ុន អិន ស៊ី អិច គឺនៅតែជាក្រុមហ៊ុនដែលផ្តល់មធ្យោបាយធ្វើដំណើរឈានមុខគេបង្អស់ និង ក្លាយជាអាជីវកម្មដែលប្រជាជនកម្ពុជាពិតជាចង់បាន»។
ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន : NCXHONDA.COM