គាស់ហ្វ្រី! ចែកហ្វ្រី! ឆេមពាន មហាសំណាង $26,888! ផ្អើលមនុស្សចូលរួមរាប់ពាន់នាក់
រយៈពេល ២ ថ្ងៃ គឺថ្ងៃទី ២៦-២៧ ខែតុលា ឆ្នាំ ២០២៤នេះ ឆេមពាន បានធ្វើឱ្យមនុស្សផ្អើលភ្លូកទឹកភ្លូកដី តម្រង់ជួររាប់ពាន់នាក់ ខ្លះក្រោកតាំងពីម៉ោង ៤ ទៀបភ្លឺទៅតម្រង់ជួរ ដើម្បីទទួលយកសំណាង ទឹកប្រាក់ $26,888 ពី ឆេមពាន។
ក្នុងឱកាសនោះដែរ លោកជំទាវ អ្នកឧកញ៉ា សុខ សុភាព អគ្គនាយិកា ក្រុមហ៊ុន ឆេមពានគ្រុប បានលើកឡើងថា ៖ «លោកជំទាវពិតជាភ្ញាក់ផ្អើលនឹងកម្លាំងគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់របស់បងប្អូនមកពីគ្រប់ទិសទី ជាពិសេសគឺអតិថិជនរាប់ពាន់នាក់របស់ ឆេមពាន។ ហេតុដូចនេះដើម្បីជាការថ្លែងអំណរគុណដល់អតិថិជន លោកជំទាវអគ្គនាយិកា បានបន្ថែមរង្វាន់កាន់តែច្រើន ធ្វើយ៉ាងណាឱ្យរយៈពេល ២ ថ្ងៃនេះព្រឹត្តិការណ៍ ឆេមពាន មហាសំណាង $26,888 មានអតិថិជនត្រូវរង្វាន់គ្រប់ៗគ្នា! គ្រប់កំប៉ុងរបស់ ឆេមពាន ទាំង ឆេមពានអាយ៍ និង ឆេមពានហ្រ្គីន សុទ្ធតែមានរង្វាន់ មិនមានពាក្យអរគុណទេ ហេតុដូចនេះអតិថិជនដែលមកតម្រង់ជួរ នឹងត្រឡប់ទៅផ្ទះវិញជាមួយរង្វាន់គ្រប់ៗគ្នា»។
អ្នកចូលរួមកម្មវិធី នឹងបានទទួលសំណាងផ្ទួនៗ ទី ១ គឺចូលទូ ឆេមពាន ចាប់លុយ ដោយចាប់បានប៉ុនណា ទទួលបានទឹកប្រាក់ប៉ុណ្ណឹង។ ទី ២ គឺទទួលបាន ឆេមពាន ម្នាក់ ១ កំប៉ុងដោយឥតគិតថ្លៃ ហើយគាស់យករង្វាន់ភ្លាមៗ ដែលរង្វាន់ធំគឺទឹកប្រាក់ $26,888, $1,000, $100, $50,$5,$2,$1,១ កំប៉ុង។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីទទួលបានជោគជ័យខ្លាំងលើភេសជ្ជ:ប៉ូវកម្លាំង ឆេមពានអាយ៍ ឥលូវនេះ ឆេមពាន បានបង្កើត ឆេមពានហ្រ្គីនថ្មី ដែលកំពុងតែមានសន្ទុះគាំទ្រខ្លាំង ជាមួយរង្វាន់មហាសាលគឺរង្វាន់ទឹកប្រាក់ $26,888 រង្វាន់ម៉ូតូ និង រង្វាន់សាច់ប្រាក់ ជាច្រើនរង្វាន់ទៀត!
ព្រឹត្តិការណ៍ ឆេមពាន មហាសំណាង គឺជាការផ្តល់ជូននូវទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលលោកជំទាវអគ្គនាយិកាបង្កើតឡើង ដើម្បីជាការអរគុណដល់អតិថិជនដែលបានគាំទ្រ ឆេមពាន កន្លងមកហើយ កម្មវិធីនេះនឹងប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ នៅថ្ងៃទី ២៦-២៧ ខែតុលា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ៩ ព្រឹកតទៅ នៅផ្សារទំនើបអ៊ីអន ៣៕