កក្រើក! រ៉េវឡន រៀបចំព្រឹត្តិការណ៍ Revlon 3Bs «Beauty Body Brain» មានភ្ញៀវចូលរួមសុទ្ធតែលំដាប់ខ្ពស់ និង អ្នកសិល្បៈល្បីច្រើនរូប
ក្រុមហ៊ុនគ្រឿងសម្អាង រ៉េវឡន ប្រចាំកម្ពុជា បានរៀបចំព្រឹត្តិការណ៍មួយ ដែលមានឈ្មោះថា Revlon 3Bs «Beauty Body Brain» ដែលប្រព្រឹត្តិណ៍ទៅនៅសណ្ឋាគារ Novotel Phnom Penh ដើម្បីបង្ហាញពីការវិវឌ្ឍន៍នៃនិន្នាការសម្រស់ប្រចាំឆ្នាំ ២០២៥ ខាងមុខនេះ។
រ៉េវឡន ខេមបូឌា មានសេចក្តីសោមនស្សរីករាយក្នុងការបង្កើតកម្មវិធីពិសេសក្រោមប្រធានបទ «Beauty, Body, Brain» រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៤ នៅសណ្ឋាគារ Novotel Phnom Penh ។ កម្មវិធីដែលមានរយៈពេលវែងដែលជាលើកទី ១ នេះមានប្រមូលផ្តុំនូវភ្ញៀវ កិត្តិយសជាតិ និង អន្តរជាតិជាង ៤៥០ នាក់ រួមទាំងសិល្បករសិល្បការិនីលំដាប់អន្តរជាតិល្បីៗ អ្នកឯកទេសផាត់មុខឆ្នើមនៅកម្ពុជា រួមទាំងអ្នកបង្កើតមាតិកាសំខាន់ៗ (KOL) ជាង ១៥០ នាក់ ព្រមទាំងសមាជិកសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) និង អតិថិជនលំដាប់វីអាយភី របស់គ្រឿងសម្អាងរ៉េវឡនទូទាំងប្រទេស ដែលឃាំងឱ្យកម្មវិធីនេះកាន់តែមានលេចធ្លោ និង ប្រកបដោយវិជ្ជាជីវ:គួរជាទីចាប់អារម្មណ៍។
នៅក្នុងឱកាសបើកកម្មវិធី Revlon 3Bs «Beauty Body Brain» លោកជំទាវ ចាន់ ភារី អគ្គនាយិកាក្រុម ហ៊ុនគ្រឿងសម្អាងរ៉េវឡនប្រចាំកម្ពុជា និង ជាប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) អាណត្តិ ៥ បានមានប្រសាសន៍អំពីទស្សនៈវិស័យ និង បេសសកម្មដែលនាំមកឱ្យ រ៉េវឡន មានវត្តមាន និង រក្សា តំណែងជាគ្រឿងសម្អាងដែលមានគុណទាំង ៣ នោះគឺ គុណភាពគុណប្រយោជន៍ និង គុណធម៌ ព្រោះ តែ រ៉េវឡន តែងតែផ្តោតលើខ្លឹមសារសំខាន់ចំនួន ៣ គឺ៖
ទី ១ : រ៉េវឡន យកចិត្តទុកដាក់លើ «សម្រស់-Beauty» នៅពេលដែលនារីគ្រប់គ្នាចេះតុបតែងបង្កើតឱ្យមានសម្រស់ស្រស់ស្អាតតាមបែបនោះ និង នាំមកនូវភាពជឿជាក់។ ភាពជឿជាក់នេះគឺជាផ្នែកមួយ យ៉ាងសំខាន់ក្នុងការបង្កើតនូវទំនុកចិត្ត និង ចំណាប់អារម្មណ៍ដំបូងនៃជំនួបហើយវា និង ក្លាយជាការ បោះជំហ៊ានឆ្ពោះទៅរកជោគជយ័ក្នុងដំណើរជីវិតរបស់នារីគ្រប់វ័យ។
ទី ២ : រ៉េវឡន យកចិត្តទុកដាក់លើ «សុខភាព និង រាងកាយ-Body» ភាពស្រស់ស្អាតមិនសំដៅតែលើអ្វី ដែលឃើញនៅលើផ្ទៃមុខទេ រ៉េវឡន តែងតែគិតគូរអំពីសុខភាពផ្លូវកាយ និង ផ្លូវចិត្តរបស់អតិថិជន ដោយផ្តោតលើគុណទាំង ៣ គឺ គុណភាព គុណប្រយោជន៍ និង គុណធម៌។ រ៉េវឡន តែងតែផ្តល់នូវផលិតផលយ៉ាងសមស្របតម្រូវគ្រប់ពណ៌ គ្រប់សម្បុរស្បែក គ្រប់វ័យ គ្រប់តម្រូវការ ដោយគ្មានការរើសអើង។ ជាពិសេស រ៉េវឡន គិតគូរពីសុខភាពយកចិត្តទុកដាក់ខ្ពស់ចំពោះគុណភាពផលិតផលត្រូវ តែមានប្រសិទ្ធភាព និង គ្មានហានិភ័យ។
ទី ៣ : រ៉េវឡន ផ្តោតលើ «ភាពឆ្លាតវៃ-Brain» រ៉េវឡន តែងតែផ្តោតលើការវិវត្តន៍ និង ភាពឆ្លាតវៃរបស់អតិថិជន និង បច្ចេកវិទ្យា និង ការស្វែងយល់ពីរសនិយមបម្រែបម្រួលទីផ្សារមានការយកចិត្តទុកដាក់ផ្សារភ្ជាប់ និង ស្គាល់ពីតម្រូវការរបស់អតិថិជនយ៉ាងច្បាស់លាស់ ទាំងនេះហើយដែលធ្វើឱ្យ រ៉េវឡន តែង តែមានអ្វីៗថ្មីជានិច្ច។ ការផ្តល់ជូននូវផលិតផលប្រកបដោយការច្នៃប្រឌិត គុណភាពខ្ពស់ តម្លៃសម រម្យ និង ភាពជឿជាក់ជាដៃគូយូរអង្វែងដែលមិត្តនារីមិនអាចអត់បាននោះគឺគ្រឿងសម្អាង រ៉េវឡន។
លោកជំទាវក៏បានលើកឡើងទៀតថា ៖ «សហគ្រិនស្ត្រីគួរយកចិត្តទុកដាក់ចំពោះចំណុចសំខាន់ទាំង ៣ នេះដូចគ្នា ព្រោះថាវាមិនត្រឹមតែលើកកម្ពស់រាងកាយបុគ្គលភាពជានារីប៉ុណ្ណោះទេ តែវាសំខាន់សម្រាប់ ដំណើរជីវិតក្នុងការរៀបចំ និង ដឹកនាំអាជីវកម្មរបស់ពួកគាត់ផងដែរ ដោយសង្ឃឹមថាអ្នកទាំងអស់គ្នា ដែលបានចូលរួមក្នុងជំនួបកម្មវិធី Revlon 3Bs នេះហើយ នឹងទទួលបានបទពិសោធន៍ថ្មី ពិសេសគឺរស និយមសិល្បៈសម្រាប់ការរៀបចំខ្លួនក្នុងឆ្នាំ ២០២៥ ត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍ឆ្នាំថ្មី ផ្នត់គំនិតថ្មី ជាមួយឱកាសក្នុងការប្រកបអាជីវកម្មថ្មី និង ធ្វើឱ្យខ្លួនយើងក្លាយជាស្ត្រីកាន់តែជោគជ័យក្នុងឆ្នាំ ២០២៥។
កម្មវិធីនេះដំណើរការបានយ៉ាងរលូនដោយមានការសហការជាមួយផលិតផលវីតាមីនសក់ Ellips Hair Vitamin សណ្ឋាគារ Novotel Phnom Penh និង មានការគាំទ្រពេញទំហឹងពីសមាគមសហគ្រិនស្ត្រីកម្ពុជា និង ដៃគូរសហការផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ ក៏មានការចូលរួមបង្ហាញស្នាដៃតាមរសនិយមនៃសិល្បៈក្នុងការតុបតែងខ្លួនផ្សេងៗគ្នាពីសំណាក់អ្នកឯកទេសផាត់មុខឆ្នើមនៅប្រទេសកម្ពុជា និង វត្តមាននៃសិល្បករ ពិសេសបរវរកញ្ញាថ្នាក់ជាតិ និង អន្តរជាតិក៏ផ្តល់វត្តមានចូលរួមដោយបង្កើតនូវ បរិយាកាសរីករាយស្និទ្ធស្នាល និង បង្កើតអនុសាវរីយ៍ល្អៗដែលបានផ្តល់នូវទំនុកចិត្តខ្ពស់សម្រាប់កម្ម វិធីនេះផងដែរ។
សម្រាប់ការសាកសួរព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ សាន លក្ខិណា
អ្នកគ្រប់គ្រងទីផ្សារ Revlon Cambodia +855 87 602 001