មជ្ឈមណ្ឌលវេជ្ជសាស្រ្ដ APEX បើការសម្ពោធសាកល្បង សាខាដំបូងគេបង្អស់នៅកម្ពុជា
ភ្នំពេញ ថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2024 – មជ្ឈមណ្ឌលវេជ្ជសាស្រ្ដ APEX ដែលជាគ្លីនិកឈានមុខគេខាងផ្នែកសម្រស់ និងការវះកាត់កែសម្ផស្ស បានចាប់ផ្តើមសម្ពោធបើកដំណើរការសាខាដំបូងរបស់ខ្លួនជាផ្លូវការនៅកម្ពុជាជាមួយនឹងការប្រារព្ធពិធីសម្ពោធសាកល្បង (Soft Opening) ដ៏អស្ចារ្យកាលពីម្សិលមិញនេះ ដែលមានទីតាំងនៅលើផ្លូវព្រះសីហនុ ជិតវិមាន ឯករាជ្យធានីភ្នំពេញ។
នេះជាការបង្ហាញពីការចាប់ផ្តើមជំហានថ្មីមួយលើសម្រស់ និងសុខុមាលភាពសម្រាប់បងប្អូនកម្ពុជាយើង ដែលបច្ចុប្បន្ននេះ យើងមើលឃើញថាបងប្អូនប្រជាជាជនខ្មែររបស់យើងកាន់តែមានការចាប់អារម្មណ៍មកគិតគូរលើសុខភាព និងជាពិសេសក៏រួមបញ្ចូលលើសុខភាពសម្រស់ផងដែរ ហើយការមកដល់របស់ APE X វាពិតជាពេលវេលាមួយដ៏សមស្របដែលអាចផ្តល់ជូនតាមតំរូវការរបស់អតិថិជនដែលមានតម្រូវការផ្ទាល់។
មជ្ឈមណ្ឌលវេជ្ជសាស្រ្ដ APEX បានក្លាយមជ្ឈមណ្ឌលដែលមានកិត្យានុភាពនិងទំនុកចិត្តបំផុតរបស់ប្រជាជនថៃ ដែលធ្វើអោយ Apex មានសាខាជាង ៥០ នៅទូទាំងប្រទេសថៃ។ APEX មានមោទនភាពយ៉ាងក្រៃលែងក្នុងការផ្តល់នូវការព្យាបាលបែបប្រណិត ច្នៃប្រឌិត និងសុវត្ថិភាពបំផុត ដោយបានប្រើប្រាស់បច្ចេកវិទ្យា សកលចុងក្រោយបង្អស់ ដែលរួមមានចាប់ពីការធ្វើ Botox និង fillers រហូតដល់ការវះកាត់ដែលមានសុវត្ថិភាពនិងគ្មានស្លាកស្នាម។
កម្មវិធី នេះ មានការចូលរួមពីភ្ញៀវកិត្តិយស ដោយ រួមមានវត្តមានដ៏ខ្ពង់ខ្ពស់ របស់ ឯកអគ្គរាជទូត ថៃ ប្រចាំ នៅ កម្ពុជាផងដែរ។ ការចូលរួមរបស់លោកជំទាវបានបញ្ជាក់ពីទំនាក់ទំនងដ៏រឹងមាំ មោះមុត និងស្មារតីសហការរវាងប្រទេសថៃ និងកម្ពុជា ដោយបង្ហាញពីសារៈសំខាន់នៃការពង្រីកវិសាលភាពរបស់ APEX ។
ក្នុងកម្មវិធីព្រឹកម្សិញមិញនេះផងដែរ ក៍មានការពិភាក្សាជាក្រុមពីក្រុមគ្រូពេទ្យជំនាញដែលបានចែករំលែកប្រធានបទដែលគួរអោយចាប់អារម្មណ៍ដែលលើកនិយាយអំពីនិន្នាការទំនើបក្នុងផ្នែកសម្រស់ ដោយសង្កត់ធ្ងន់លើការកែប្រែបែបធម្មជាតិទាំងផ្នែកវះកាត់មុខ បច្ចេកវិជ្ជាទំនើបរបស់ APEX រួមទាំងការវះកាត់លើកថ្ងាសដែលហៅថា Endotine ជាបច្ចេកវិជ្ជាទំនើបចុងក្រោយបង្អស់ដែលធ្វើអោយអតិថិជនស្រស់ស្អាតក្មេងជាងវ័យដោយមិនមានការវះកាត់ហើយត្រូវបានគេទទួលស្គាល់ពីលទ្ធផលល្អដ៏អស្ចារ្យនេះជាច្រើន។ លោកវេជ្ជបណ្ឌិតជំនាញៗបានចែករំលែកបទពិសោធន៍ និងជំនាញរបស់ពួកគាត់ហើយក៏បានធ្វើការសំណេះសំណាលបង្ហាញពីអតិថិជន ដែលធ្លាប់បានទទួលយកសេវាកម្មរបស់ពួកគាត់។ អតិថិជនបានចែករំលែកបទពិសោធន៍ល្អៗនិងលទ្ធផលដែលពួកគាត់ទទួលបាន។
ក្នុងឱកាសដ៍ពិសេសនោះផងដែរ ភ្ញៀវកិត្តិយស ក៍បានអញ្ជើញចូលរួមចោះបង្ហោះប៉េងប៉ោងអបអរដើម្បី ប្រកាសការសម្ផោធជាផ្លូវការ និងអមដោយការសម្តែងពីតារា ថុល សុភីធិ សកម្មភាពនេះបានញុំាងកម្មវិធីអោយរឹតតែអធិកអធម បន្ទាប់ ភ្ញៀវកិត្តិយសត្រូវបានអញ្ជើញអោយចូលរួមទស្សនាគ្លីនិកទាំងមូលដោយតាមបន្ទប់នីមួយៗសុទ្ធតែបានបំពាក់នូវឧបករណ៍ និងសំភារៈទំនើបៗដែលជាបច្ចេកវិទ្យាដ៏អស្ចារ្យ។
លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត Akuluck Thammasunthorn ជាសាស្ត្រាចារ្យ និងជាអ្នកជំនាញផ្នែកវះកាត់ បានថ្លែងថា “យើងមានសេចក្តីរំភើបនិងរីករាយក្នុងការនាំយកសេវាកម្មកែសម្ផស្សលំដាប់ពិភពលោករបស់ APEX មកកាន់កម្ពុជា។ យើងបានផ្តោតលើបច្ចេកវិទ្យាច្នៃប្រឌិតនិងលទ្ធផលដែលមើលទៅដូចធម្មជាតិនឹងផ្តល់ឱ្យអតិថិជនរបស់យើងនូវវិធិសាស្រ្តនៃការថែទាំ និងដើម្បីទទួលបានលទ្ធផលដ៍ល្អបំផុត។ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Akuluck គឺជាសាស្ត្រាចារ្យមានកេរ្តិ៍ឈ្មោះល្បីល្បាញហើយដោយសារជំនាញរបស់លោក បានដើរតួយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលវេជ្ជបណ្ឌិតផ្សេងទៀតនៅក្នុងផ្នែកសម្ផស្ស និងច្ចេកទេសកម្រិតខ្ពស់។
ស្ថាបនិក APEX Cambodia គឺលោក Jakrit Kakrut និងកញ្ញា តេង ឆេងអាន បានសម្តែងការប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាកម្មដែលមានគុណភាពល្អបំផុត។ លោក Jakrit Kakrut ក៍បានបន្ថែមថា “ការបើកសាខាដំបូងរបស់យើងនៅក្នុងកម្ពុជា គឺបានក្លាយជាការពិតហើយ ដោយមានរូបលោកដែលជាអ្នកជំនួញល្បីរូបនៅកម្ពុជាលើការនាំយកផលិតផល និងផ្តល់សេវាកម្មផ្នែកសម្រស់ជូនមកប្រជាជនកម្ពុជា។ យើងប្ដេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាកម្មថែរក្សាសម្រស់ និងសុខភាពដ៏ពិសេសនេះ ហើយព្រឹត្តិការណ៍ថ្ងៃនេះគ្រាន់តែជាការចាប់ផ្តើមដំបូងនៃដំណើររបស់យើង ដើម្បីផ្លាស់ប្តូរជីវិតដោយភាពជឿជាក់ និងមានគុណតម្លៃ។
អ្នកនាង ឡុង ម៉ានីន ដែលជាពាណិជ្ជករ និងជាសហគ្រិនអនឡាញដែលទទួលបានជោគជ័យ និងល្បីល្បាញកន្លងមក ក៏បានចាប់ដៃគូសហការជាមួយ APEX ដើម្បីជំរុញការនាំយកកេរ្ត៍ឈ្មោះកាន់តែល្បីផងដែរ។ការចូលរួមរបស់អ្នកនាង បានបញ្ជាក់ពីភាពវៃឆ្លាតផ្នែកអាជីវកម្មដ៏រឹងមាំ និងស្មារតីច្នៃប្រឌិតដែលជំរុញការពង្រីករបស់ APEX មកកម្ពុជា៕
សម្រាប់ព័ត៌មានបែន្ថម សូមទំនាក់ទំនង៖
Facebook: https://www.facebook.com/ApexMedicalCenterCambodia
ទូរស័ព្ទ៖ ០៩៦ ៧៤២ ៤៩៩៩