សិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សាររបស់ស៊ី.ភី. ២០២៤ ដើម្បីជំរុញការអភិវឌ្ឍអាជីវកម្ម កសិ-ឧស្សាហកម្ម និង ចំណីអាហារនៅកម្ពុជា
ភ្នំពេញ ៖ នាថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤ ក្រុមហ៊ុន ស៊ី.ភី ខេមបូឌាបានធ្វើសិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សាររបស់ស៊ី.ភី ២០២៤ (CP Marketing Summit 2024)។ កម្មវិធីនេះ ត្រូវបានប្រារព្ធឡើងនៅសណ្ឋាគារ SUN & MOON, Riverside Hotel ដោយមានការចូលរួមចំនួន ១៥០ នាក់ ដែលកម្មវិធីនោះផងដែរធ្វើឡើងក្នុងគោលបំណងបង្កើនការផ្លាស់ប្តូរចំណេះដឹង និង កិច្ចសហប្រតិបត្តិការក្នុងវិស័យកសិ-ឧស្សាហកម្ម និង ចំណីអាហាររបស់កម្ពុជា។ សិក្ខាសាលានេះបានផ្តល់នូវវេទិកាពិសេសមួយសម្រាប់តំណាងរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំអាជីវកម្ម និង អ្នកជំនាញដើម្បីចែករំលែកការយល់ដឹង និង ការអនុវត្តល្អបំផុតដែលអាចជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនៅក្នុងតំបន់។
សម្រាប់សិក្ខាសាលានេះ ទទួលបានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនមកពីស្ថាប័នរដ្ឋាភិបាលនានា រួមតំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, ក្រសួងពាណិជ្ជកម្ម, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញ, សមាគមន៏ធុរកិច្ចថៃនៅកម្ពុជា និង បណ្តាក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជាក្រុមហ៊ុន Makro, CPAll Truemoney ,Apsara Rice, PCG, CPPC ,CPT , KPC ក្នុងការបង្កើន និង ពង្រឹងបណ្តាញឧស្សាហកម្ម និង ការចែករំលែកចំណេះដឹង។
នៅក្នុងសុន្ទរកថាបើកកម្មវិធីរបស់ លោកស្រី អេកអន ខុណាចារើនភារធារី ស្ថានឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងការប្តេជ្ញាចិត្តរបស់ស្ថានទូតក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែជិតស្និទ្ធ និង ការរីកចម្រើនទៅវិញទៅមករវាងប្រទេសថៃ និង កម្ពុជា។ ស្ថានទូតថៃមានកិត្តិយសដែលជាផ្នែកមួយនៃសិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សាររបស់ស៊ី.ភី ២០២៤ (CP Marketing Summit 2024)។
លោកស្រី អេកអន បានមានប្រសាសន៍ថា ៖ «សិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សាររបស់ស៊ី.ភី ២០២៤ (CP Marketing Summit 2024) គឺជាឱកាសពិសេសសម្រាប់វិស័យសាធារណៈ និង ឯកជនក្នុងការចែករំលែកចំណេះដឹង និង បទពិសោធ ដែលមិនត្រឹមតែរួមចំណែកដល់ការអភិវឌ្ឍន៍របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និង ថៃផងដែរ។ ការអភិវឌ្ឍន៍កសិ-ឧស្សាហកម្ម និង អាហារ រវាងវិស័យឯកជននៃប្រទេសថៃ និង កម្ពុជាគឺដើម្បីកំណើនសេដ្ឋកិច្ច និង ជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរកាន់តែប្រសើរឡើង»។
លោក Wittaya kreangkriwit អគ្គនាយកនៃក្រុមហ៊ុន ស៊ី.ភី.ខេមបូឌាចំកាត់ បានមានប្រសាសន៍ថា ៖ «ក្នុងនាមក្រុមហ៊ុន ស៊ី.ភី. ខ្ញុំពិតជាមានកត្តិយស និង រីករាយជាខ្លាំងដែលបានមានឱកាស ក្នុងការទទួលស្វាគមន៍ពីសំណាក់តំណាងក្រសួង និង បណ្តាក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងការចូលរួមកម្មវិធី CP Marketing Summit 2024 ក្នុងថ្ងៃនេះ។ ក្រុមហ៊ុន ស៊ី.ភី.ខេមបូឌាចំកាត់ បានវិនិយោគនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ២៨ ឆ្នាំមកហើយ។
យើងទទួលស្គាល់ថា វិស័យកសិ-ឧស្សាហកម្ម និង ចំណីអាហារ គឺជាវិស័យមួយដ៏សំខាន់ ដែលជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ តួនាទីរបស់ក្រុមហ៊ុនគឺដើម្បីជំរុញ និង កែលម្អដំណើរការផលិតកម្មបសុសត្វ និង អាហារឱ្យសមស្របតាមស្តង់ដារអន្តរជាតិ ដោយធានាបានថាយើងអាចបំពេញតម្រូវការអ្នកប្រើប្រាស់»។
លោក Wittaya បានបន្ថែមទៀតថា ៖ «ក្រុមហ៊ុនប្តេជ្ញាផ្តល់សិទ្ធិដល់កសិករកម្ពុជា លើកកម្ពស់ជីវភាពរស់នៅប្រកបដោយស្ថេរភាព និង និរន្តរភាពតាមរយៈការតម្រឹមកំណើនរបស់យើងជាមួយនឹងសុខុមាលភាពរបស់សហគមន៍មូលដ្ឋាន យើងសង្ឃឹមថាក្រុមហ៊ុននឹងជាផ្នែកមួយក្នុងការរួមចំណែកដល់អនាគតដ៏រុងរឿងសម្រាប់ប្រទេសកម្ពុជា»។
លោកវេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធានចាត់ការទូទៅការិយាល័យការអភិវឌ្ឍយុទ្ធសាស្ត្រអាជីវកម្ម និង ទីផ្សារ បានឆ្លុះបញ្ជាំងអំពីសារសំខាន់នៃការវិវត្តនិងទិដ្ឋភាពអាជីវកម្ម។ នៅក្នុងវិស័យធុរកិច្ចដែលមានភាពជឿនលឿននេះ ថ្នាក់ដឹកនាំ និង នាយកប្រតិបត្តិការ ត្រូវតែបន្តកែលម្អយុទ្ធសាស្រ្តអាជីវកម្ម ដើម្បីត្រៀមក្នុងការប្រកួតប្រជែង ។
លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ៖ «គន្លឹះជោគជ័យសំខាន់ៗនៃការធ្វើអាជីវកម្ម គឺព័ត៌មាន បុគ្គលដែលមានព័ត៌មានដែលត្រឹមត្រូវ និង ច្បាស់លាស់ នឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន»។ សិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សាររបស់ ស៊ី.ភី ២០២៤ (CP Marketing Summit 2024) ត្រូវបានរៀបចំឡើងដើម្បីចែករំលែងចំណេះដឹង និង ផ្លាស់ប្តូរបទពិសោធអំពីយុទ្ធសាស្រ្តអាជីវកម្ម ប្រកបដោយការយល់ដឹង។
CP Marketing Summit 2024 ជាកម្មវិធីមួយដ៏មានអត្ថន័យ ព្រមទាំងអនុញ្ញាតឱ្យអ្នកចូលរួមបង្កើនទំនាក់ទំនងល្អក្នុងការស្វែងរកកិច្ចសហការដ៏មានសក្តានុពល កិច្ចពិភាក្សាអំពីបញ្ហាសំខាន់ៗ និងនិន្នាការថ្មីៗ។ សិក្ខាសាលានេះបានឆ្លុះបញ្ជំាងពីសារសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងវិស័យឯកជន និង វិស័យសាធារណៈក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និង ការពង្រឹងជំហររបស់ខ្លួននៅក្នុងទីផ្សារកសិ-ឧស្សាហកម្ម ពិភពលោក។
ក្រុមហ៊ុន ស៊ី.ភី ខេមបូឌាចំកាត់ ប្តេជ្ញាចិត្តរួមគ្នាបង្កើនកំណើន និង និរន្តរភាព រួមជាមួយនឹងដៃគូ និង ពង្រឹងវិស័យកសិ-ឧស្សាហកម្ម នៅកម្ពុជា។ ក្រុមហ៊ុននៅតែខិតខំប្រឹងប្រែងក្នុងការចែករំលែងចំណេះដឹង បទពិសោធ ព្រមទាំងផ្តល់សិទ្ធិដល់សហគមន៍មូលដ្ឋាន និង គាំទ្រដល់គោលដៅអភិវឌ្ឍន៍របស់រដ្ឋាភិបាលកម្ពុជា តាមរយៈវិធីសាស្រ្តសកម្មភាព និង កិច្ចសហការ។
ជាចុងក្រោយនៃកម្មវិធីសិក្ខាសាលានេះ គណៈគ្រប់គ្រងក្រុមហ៊ុន ស៊ី.ភី បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនដល់វាគ្មិន កត្តិយស លើសពីនេះទៅទៀតកម្មវិធីCP Marketing Summit 2024 ពិតជាកម្មវិធីមួយដែលទទួលបានការអបអរសាទរពីសំណាក់អ្នកចូលរួមថាពិតជាមានសារប្រយោជន៏នាពេលអនាគតសម្រាប់គ្រប់អាជីវកម្ម៕