កម្មវិធី Cambodian Idol រដូវកាលទី ៣ សប្តាហ៍ទី ១ បញ្ចប់ទៅក្នុងបរិយាកាសរំភើប និង រីករាយបំផុត (មានវីដេអូ)
កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៣ វគ្គ Judge Audition សប្តាហ៍ទី ១ បានកន្លងផុតទៅហើយកាលពីរាត្រីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៧ ដោយបានប្រព្រឹត្តទៅក្នុងបរិយា កាសរំភើប និង សប្បាយរីករាយ ជាពិសេសទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនដែលបានទស្សនាតាំងពីដើមរហូតដល់ចប់ ។
ហើយនៅក្នុងសប្តាហ៍ទី ១ នេះដែរមានបេក្ខជនជាច្រើននាក់ទទួលបានសំបុត្រមាសពីគណកម្មការដែលពួកគេមានឱកាសបានបន្តទៅវគ្គក្រោយទៀត ហើយក៏មានបេក្ខជនជាច្រើនបានត្រឡប់ទៅផ្ទះវិញទាំងទឹកភ្នែកផងដែរ ។ សរុបវគ្គ Judge Audition សប្តាហ៍ទី ១ នេះ គឺគណកម្មការទាំង ៤ រូបបានសម្រេចជ្រើសរើសយកបេក្ខជនចំនួន ១៨ រូបដើម្បីបន្តទៅវគ្គក្រោយទៀត ៕