ពិធីស្វាគមន៍ និង បង្ហាញទូតសុច្ឆន្ទៈរបស់ផលិតផលទឹកដោះគោម្សៅ BLACKMORES
ទឹកដោះគោម្សៅ BLACKMORES គឺជាដៃគូដ៏គួរឱ្យទុកចិត្តបំផុតសម្រាប់លោកប៉ា អ្នកម៉ាក់ ដែលជាជម្រើសដ៏ល្អបំផុតសម្រាប់ទារក និង កុមារ ហើយត្រូវបានណែនាំដោយអ្នកជំនាញផ្នែកអាហារូបត្ថម្ភផងដែរ មិនតែប៉ុណ្ណោះទឹកដោះគោម្សៅ BLACKMORES ជាផលិតផលស្ដង់ដាររបស់ប្រទេសអូស្រ្តាលី លំដាប់លេខ១ ដែលមានឈ្មោះល្បីលើឆាកអន្តរជាតិជាយូរលង់ណាស់មកហើយ។
ឆ្លៀតឱកាសដ៏វិសេសវិសាលនេះ សូមស្វាគមន៏ទូតសុច្ឆន្ទៈអ្នកនាង Daa Dao ក្លាយជាអ្នកតំណាងឱ្យម៉ាកផលិតផលទឹកដោះគោម្សៅ BLACKMORES នៅប្រទេសកម្ពុជា។
ចំណាប់អារម្មណ៍ពីទូតសុច្ឆន្ទៈ អ្នកនាង Daa Dao ផ្ទាល់ «ក្នុងនាមជាអ្នកម្តាយមួយរូប អ្វីដែលជាការរំពឹងទុកនោះគឺប្រាថ្នាចង់ឱ្យកូនមានសុខភាពល្អ កាយសម្បទារឹងមាំ ខួរក្បាលឆ្លាតឈ្លៀសវៃ ដែលទាំងអស់នេះជាកត្តាដ៏សំខាន់បំផុតសម្រាប់ខ្ញុំ។ ដូច្នេះហើយការជ្រើសរើសសម្ភារៈ និង អាហារូបត្ថម្ភពិតជាចាំបាច់ណាស់ ដែលអាចជួយពង្រឹងសារពាង្គកាយកូនបានយ៉ាងល្អ។ មុននឹងខ្ញុំបានធ្វើជាទូតសុច្ឆន្ទៈតំណាងអោយម៉ាកផលិតផលទឹកដោះគោម្សៅ BLACKMORES ខ្ញុំក៏បានប្រើប្រាស់ផលិតផលនេះផងដែរ និងដោយមើលឃើញពីគុណសម្បតិ្តរបស់ផលិតផលទឹកដោះគោម្សៅ BLACKMORES ជាច្រើនបែបនេះ ហើយទើបជំរុញឱ្យខ្ញុំអាចបន្តជំហានបន្ទាប់ទៅបាន»។
បើក្រឡេកមើលពីផលិតផលទឹកដោះគោម្សៅ BLACKMORESវិញ ហាក់ដូចជាថ្មីក្នុងទីផ្សារដ៏ប្រកួតប្រជែងនេះមែនទែន តែជាក្រុមហ៊ុនដែលទទួលបានសិទ្ធិចែកចាយផ្តាច់មុខផលិតផលទឹកដោះគោម្សៅ BLACKMORES ក្នុងប្រទេសកម្ពុជា យើងពិតជាមានឆន្ទៈក្នុងការចូលរួមលើកកម្ពស់សុខមាលភាពទារក និង កុមារកម្ពុជាជាខ្លាំង ដោយស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល និង បទបញ្ញាតិផ្សេងៗដែលមានចែងក្នុងច្បាប់របស់ប្រទេសយើងផងដែរ។
មិនថាប្រជាពលរដ្ឋខ្មែរ និង បណ្តាប្រទេសផ្សេងៗទៀតឡើយ សុទ្ធតែបានស្គាល់ និង ជឿជាក់លើផលិតផលរបស់ប្រទេសអូស្ត្រាលី ហេតុដូចនេះហើយទើបយើងនាំចូលផលិផលដែលមានគុណភាពខ្ពស់ និង ទទួលស្គាល់ជាអន្តរជាតិនេះមកជូនកុមារកម្ពុជា។
ទាំងប្រទេសផលិត ទាំងស្តង់ដារគុណភាព និង កេរ្តិ៍ឈ្មោះ ហើយចែកចាយដោយក្រុមហ៊ុនដែលមានភាពស្មោះត្រង់ និង យកចិត្តទុកដាក់ចំពោះសុខភាពទារក និង កុមារផងទៀត តើម៉ាក់ៗនៅមានអ្វីសង្ស័យក្មុងការជ្រើសរើសទឹកដោះគោម្សៅ BLACKMORES ឱ្យកូនៗនោះ…?
ជាចុងក្រោយតំណាងអោយ BLACKMORES Cambodia សូមអរគុណដល់ម៉ាក់ៗ ប៉ាៗ ទាំងអស់ដែលតែងតែគាំទ្រ និង ជឿជាក់លើទឹកដោះគោម្សៅ BLACKMORES ពីដើមរហូតមក សូមជូនពរអតិថិជនទាំងអស់ជួបតែសេចក្តីសុខ សុវត្ថិភាព ជាពិសេសកូនៗជាទីស្រឡាញ់មានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ និង គ្រួសារប្រកបដោយសុភមង្គលជានិរន្ត៍តរៀងទៅ៕