រួមគ្នាកាត់បន្ថយជំងឺស្លេកស្លាំងដោយសារកង្វះជាតិដែក លើកុមារអាយុក្រោម ៥ ឆ្នាំជាមួយគ្នា
ភ្នំពេញ ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២៤ ៖ អស់រយៈពេលជិត ៣០ ឆ្នាំមកហើយ ដែលផលិតផល DUMEX™ Dugro® មានវត្តមាននៅកម្ពុជា។ នៅក្រុមហ៊ុនដាណន់យើងយល់ច្បាស់ពីតម្រូវការរបស់អ្នកម្តាយ ដែលតែងតែចង់អោយកូនៗមានសុខភាពល្អ និង មានការអភិវឌ្ឍពេញលេញ។
ប៉ុន្តែអ្នកម្តាយតែងជួបនូវឧបសគ្គជាច្រើនដូចជា កូនឧស្សាហ៍ឈឺ ខ្សោយបញ្ញា និង លូតលាស់យឺតយ៉ាវជាដើម ដែលអាចបណ្តាលមកពីកង្វះជាតិដែក ដែលជាមូលហេតុចម្បងនៃជំងឺស្លេកស្លាំងលើកុមារអាយុក្រោម ៥ ឆ្នាំ (1)។
ថ្ងៃនេះក្រុមហ៊ុន Danone Cambodia មានមោទនភាពណែនាំផលិតផល DUMEX™ Dugro® រូបរាងថ្មីល្អជាងមុន ជាមួយរូបមន្ត IRON ACTIVE ។ ជួយជំរុញដល់ការស្រូបយកអាហារូបត្ថម្ភល្អៗកាន់តែច្រើនរហូតដល់ ៣ ដង ដើម្បីការអភិវឌ្ឍពេញលេញ (2) ដូច្នេះហើយទើបកូនមាន ប្រព័ន្ធការពាររាងកាយរឹងមាំ (3) ខួរក្បាលឆ្លាតវៃ (4) ឡើងទម្ងន់ និង លូតកម្ពស់បានល្អ (5)។
ការបន្តកែលម្អ និង អភិវឌ្ឍផលិតផលរបស់យើងជាការប្តេជ្ញាចិត្តដ៏មុតមាំ ដើម្បីបន្តគាំទ្រអ្នកម្តាយ ក្នុងការចិញ្ចឹមបីបាច់កូនៗឱ្យមានសុខភាពល្អ មានការអភិវឌ្ឍពេញលេញ និង រួមចំណែកក្នុងការកាត់បន្ថយបញ្ហាកង្វះជាតិដែកនៅកម្ពុជា ក្រុមហ៊ុន Danone Cambodia បានចុះអនុស្សារណៈយោគយល់ជាមួយក្រសួងអប់រំយុវជន និង កីឡា ក្នុងទិវាជាតិដែកអន្តរជាតិ ក្រោមយុទ្ធនាការ «រួមគ្នាកាត់បន្ថយជំងឺស្លេកស្លាំងដោយសារកង្វះជាតិដែកលើកុមារអាយុក្រោម ៥ ឆ្នាំ» ដើម្បីជួយអប់រំផ្សព្វផ្សាយទៅកាន់អ្នកម្តាយកម្ពុជារាប់ម៉ឺននាក់ពីសារសំខាន់នៃជាតិដែក ផលប៉ះពាល់ និង វិធានការការពារពីកង្វះជាតិដែក។
បន្ថែមពីនេះយើងក៏បានរៀបចំអោយមាន វគ្គបណ្តុះបណ្តាលវេជ្ជសាស្ត្រជាមួយគ្រូពេទ្យ ឆ្មប គិលានុបដ្ធាយិកា ការអប់រំចំណេះដឹងបន្ថែមទៅដល់បណ្តាហាង និង ដៃគូអាជីវកម្មនានា ព្រមទាំងបុគ្គលិកក្រុមហ៊ុនដាណន់គ្រប់ជាន់ថ្នាក់ដើម្បីកុមារកម្ពុជាគ្រប់ជំនាន់មានសុខភាពកាន់តែល្អប្រសើរឡើង។ DUMEX គាំទ្រការអភិវឌ្ឍកុមារកម្ពុជាគ្រប់ជំនាន់។
អំណះអំណាង:
1. https://data.worldbank.org/indicator/SH.ANM.CHLD.ZS?location=location=KH
2. ជាមួយនឹងសមាមាត្រដ៏ល្អប្រសើរនៃវីតាមីន C ទៅនឹងជាតិដែកដោយស្របទៅតាមការណែនាំរបស់អង្គការសុខភាពពិភពលោក ដើម្បីបង្កើនការស្រូបយកជាតិដែក
3. Vit C ជួយដល់ប្រព័ន្ធការពាររាងកាយ
4. DHA សម្រាប់កុមារអាយុរហូតដល់ 3 ឆ្នាំ
5. រួមជាមួយអាហារមានតុល្យភាព
អំពី Danone Cambodia
នៅ Danone Cambodia យើងមានការប្តេជ្ញាយ៉ាងមោះមុតក្នុងការបំពេញ តម្រូវការអតិថិជិន។ យើងមានមោទនភាពក្នុងការផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ប្រកបដោយសុវត្ថិភាព ដោយផ្អែកលើវិទ្យាសាស្រ្តនិងផ្តល់នូវអាហារូបត្ថម្ភសមស្រប ដល់អ្នកម្តាយដែលកំពុងមានផ្ទៃពោះ អ្នកម្តាយដែលបំបៅដោះកូន និង កុមារ។ Danone Cambodia គឺជាសមាជិករបស់ Danone Group។ Danone ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអាហារូបត្ថម្ភឈានមុខគេនៅលើពិភពលោកដែលមានវត្តមាននៅលើទីផ្សារចំនួន 130 ប្រទេស និង មានអាជីវកម្មធំៗចំនួន 3 ដូចជា ផលិតផលទឹកដោះគោស្រស់ (Fresh Dairy Products), ឯកទេសអាហារូបត្ថម្ភ (Specialized Nutrition) និង ទឹក (Water)។ តាមរយៈបេសកកម្ម និង ការប្តេជ្ញាចិត្តទ្វេដងដើម្បីភាពជោគជ័យនៃអាជីវកម្ម និង វឌ្ឍនភាពសង្គម ក្រុមហ៊ុនមានគោលបំណងលើកកំពស់អនាគតប្រកបដោយសុខភាពល្អ តាមរយៈការផ្តល់នូវសុខភាពកាន់តែប្រសើរ ការរស់នៅប្រកបដោយគុណភាព និង ពិភពលោកដ៏ប្រសើរដល់ភាគីពាក់ព័ន្ធទាំងអស់ រួមមាននិយោជិកចំនួន ១០ ម៉ឺននាក់ អតិថិជន ដៃគូរអាជីវកម្ម អ្នកផ្គត់ផ្គង់ ម្ចាស់ភាគហ៊ុន និង សហគមន៍ទាំងអស់។
NOTE TO EDITOR
ក្រុមហ៊ុន Danone Cambodia បេ្តជ្ញាក្នងការគោរពតាមអនុក្រឹត្យស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារដោយរដ្ឋាភិបាល។
• គ្មានរូបភាពនៃផលិតផលដែលបានកំណត់ដោយច្បាប់ (ផលិតផលសម្រាប់ទារកនិងកុមារក្រោមអាយុ ២៤ ខែ) ឬ រូបភាពទារកនិងកុមារអាយុក្រោម ២៤ ខែ
• គ្មានការផ្សព្វផ្សាយលើផលិតផលដែលបានកំណត់ដោយច្បាប់(ផលិតផលសម្រាប់ទារកនិងកុមារក្រោមអាយ ២៤ ខែ) នៅក្នុងគ្រប់រូបភាពទាំងអស់
• គ្មានរូបភាពដបបំបៅ ក្រាហ្វិចផ្សេងៗដែលជំរុញដល់ការប្រើប្រាស់ផលិតផលដែលបានកំណត់ (ផលិតផលសម្រាប់ទារក និង កុមារក្រោមអាយុ ២៤ ខែ)
• គ្មានសារផ្សេងៗដែលបង្អាក់ម្តាយមិនឲ្យបំបៅកូនដោយទឹកដោះ
• គ្មានការប្រៀបធៀបផលិតផលរបស់យើង ទៅនឹងទឹកដោះម្តាយ