ជួបជាមួយលោកគ្រូពេទ្យឯកទេស ពិធីករ នីរ័ត្ន និង ស្រីនា ដើម្បីស្វែងរកចម្លើយឱ្យបេះដូងមានសុខភាពល្អ
បេះដូងលោតជាមធ្យមប្រហែល 60-75 ដងក្នុងមួយនាទី ហើយត្រូវបានគេប៉ាន់ស្មានថាអាចលោតច្រើនជាងពីរពាន់លានដងក្នុងមួយជីវិត។ នេះគឺជាសរីរាង្គតែមួយគត់ដែលមិនកាត់បន្ថយអាំងតង់ស៊ីតេនៃភាពសកម្ម ឬសម្រាកសូម្បីតែពេលយើងគេងក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមិនបានថែទាំឱ្យបានត្រឹមត្រូវទេ ទោះបេះដូងធនយ៉ាងណាក៏ដោយ ក៏អាចចុះខ្សោយបានដែរ ហើយនឹងអាចកើតជំងឺគ្រោះថ្នាក់ដូចជា ជំងឺស្ទះសរសៃឈាមបេះដូង ដាច់សរសៃឈាមខួរក្បាលជាដើម ដែលអាចគំរាមកំហែងដល់សុខភាព និងអាយុជីវិត។
ដូច្នេះការវិនិយោគលើអ្វីដែលល្អបំផុតសម្រាប់បេះដូងគួរតែជាអាទិភាព ប៉ុន្តែតើយើងបានដឹងពីរបៀបវិនិយោគសម្រាប់សរីរាង្គដ៏សំខាន់នេះដែរឬទេ?
យោងតាមរបាយការណ៌អង្គការសុខភាពពិភពលោក ជំងឺស្ទះសរសៃឈាមបេះដូង គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុចម្បងផ្សេងទៀតនៃការស្លាប់នៅកម្ពុជា (*)
នេះជាសារព្រមានដ៏សំខាន់ដែលចែករំលែកដោយវេជ្ជបណ្ឌិតថេង យូដាលីន (ឯកទេសខាងជម្ងឺបេះដូងនិងសរសៃឈាម) ក្នុងកម្មវិធីជជែកពិភាក្សាក្រោមប្រធានបទ វិនិយោគសម្រាប់សុខភាពបេះដូង “Let’s invest for a healthy heart” នៅក្នុងកម្មវិធីHealthy Cambodia នៅថ្ងៃ (09 ធ្នូ) កន្លងទៅ ក្រោមការសម្របសម្រួលពីពិធីការនី នីរ័ត្ន៍ និង influencer Sreynea។ លើសពីនេះ លោកវេជ្ជបណ្ឌិតក៏បាននាំយកនូវចំណេះដឹងដ៏មានប្រយោជន៍ និងការណែនាំជាក់ស្តែង ដើម្បីជួយឱ្យ “ការវិនិយោគមាននិរន្តរភាព” សម្រាប់សុខភាពបេះដូង។
Talkshow ដែលមានចំណងជើងថា «វិនិយោគសម្រាប់សុខភាពបេះដូង”ដែលបានផ្តល់ចំណេះដឹងមានប្រយោជន៍ជាច្រើនអំពីរបៀបវិនិយោគសម្រាប់សុខភាពបេះដូង»
លោកវេជ្ជបណ្ឌិត យូដាលីន បានវិភាគក្នុងកំឡុងពេលដែលលោកបានបំពេញការងារនៅក្នុងវិស័យវេជ្ជសាស្រ្ត ដោយផ្តោតទៅលើករណីជម្ងឺស្ទះសរសៃឈាមបេះដូងថា លោកបានសង្កេតឃើញថាចំនួនអ្នកកើតជម្ងឺស្ទះសរសៃឈាមបេះដូងបានកើនឡើងយ៉ាងស្រួចស្រាល់។មូលហេតុភាគច្រើនកើតចេញពីកំហុស និងការយល់ខុសក្នុងការថែរក្សាសុខភាពបេះដូងនិងសម្ពាធឈាម។ បច្ចុប្បន្ននេះមានមនុស្សជាច្រើនដែលមិនដឹងថាពួកគេស្ថិតក្នុងក្រុមដែលមានហានិភ័យខ្ពស់ដោយសារតែជំងឺនេះត្រូវបានគេស្គាល់ថាជា “ឃា.ត.ករ លាក់មុខ” ហើយក្នុងនោះមិនមានរោគសញ្ញាច្បាស់លាស់រហូតដល់ជំងឺនេះកើតឡើង។ ជំងឺបេះដូងក៏មិនអាស្រ័យលើកត្តាហ្សែន អាយុ លើសទម្ងន់ ឬស្ថានភាពរាងកាយស្គម ដូចដែលមនុស្សជាច្រើនគិតខុសនោះទេ។
«របៀបរស់នៅដោយខ្ជិលហាត់ប្រាណ ដេកយឺត stress និងអាហាររូបត្ថម្ភមិនត្រឹមត្រូវ ការទទួលទានអាហារដែលមាន cholesterol ខ្ពស់ គឺជាមូលហេតុចម្បងនៃបញ្ហាសរសៃឈាមបេះដូង» ដែលលោក វេជ្ជបណ្ឌិតដាលីន បានសង្កត់ធ្ងន់»។
ពិធីការនី នីរ័ត្ន៍ និង influencer ស្រីនា ក៏បានយល់ស្រប នៅពេលឃើញមនុស្សជាទីស្រលាញ់ ទោះបីជានៅក្មេងតែមានជំងឺទាក់ទងនឹងបេះដូង។ ដូច្នេះហើយ ពិធីការនី នីរ័ត្ន៍ ព្រមទាំង influencer ស្រីនា សុទ្ធតែចែករំលែកពីសារសំខាន់នៃបេះដូង ហើយការវិនិយោគលើសុខភាពបេះដូងឱ្យបានឆាប់ជារឿងដែលគួរយកចិត្តទុកដាក់ «កាលណាយើងមានបេះដូងមានសុខភាពល្អ យើងនឹងមានកម្លាំងខ្លាំងដើម្បីជំនះឧបសគ្គជាច្រើនក្នុងជីវិត»។ ពិធីការនី នីរ័ត្ន៌បានចែករំលែក។ ស្រីនា ក៏មិនខ្លាចក្នុងការចែករំលែករឿងលោកយាយដែលមានជំងឺបេះដូង ជាភស្តុតាងបញ្ជាក់ថា ជំងឺបេះដូងមិនត្រឹមតែធ្វើឱ្យបាត់បង់សាច់ញាតិនោះទេ ប៉ុន្តែថែមទាំងត្រូវចំណាយថវិការជាច្រើនដើម្បីថែទាំនិងព្យាបាលក៏ដូចជាពេលវេលាផងដែរ។ ដោយសារតែនៅក្នុងរង្វង់គ្រួសាររបស់ស្រីនាមានអ្នកកើតជម្ងឺនេះ ទើបស្រីនាព្រួយបារម្ភក៏ដូចជាយកចិត្តទុកដាក់លើសុខភាពជាងមុន។ វេជ្ជបណ្ឌិតក៏បានពន្យល់ពីទំនាក់ទំនងរវាងកូឡេស្តេរ៉ុល និងបេះដូង ដោយណែនាំថា ការកំណត់ការទទួលទានអាហារដែលមានកូលេស្តេរ៉ុលខ្ពស់ គឺជាគន្លឹះក្នុងការរក្សាសុខភាពបេះដូង។ លោកវេជ្ជបណ្ឌិតយូដាលីន បានធ្វើការវិភាគថា៖ «ក្នុងការទទួលទានអាហាររបស់យើងរៀងរាល់ថ្ងៃតែងតែមានកូឡេស្តេរ៉ុល ប៉ុន្តែប្រសិនបើយើងទទួលទានច្រើនពេក វានឹងបង្កើតជាកំណកនៅលើជញ្ជាំងសរសៃឈាម។ កំណកដែលមានកាន់តែច្រើនវាជាមូលហេតុនៃការកើតជំងឺស្ទះសរសៃឈាមបេះដូង ជំងឺស្ទះសរសៃឈាមខួរក្បាល ជម្ងឺបេះដូង ជាដើម…)»។
ថែរក្សាសុខភាពបេះដូងរបស់អ្នកយ៉ាងសកម្មដើម្បីកាត់បន្ថយ បានរហូតដល់80% នៃហានិភ័យជំងឺស្ទះសរសៃឈាមបេះដូង
សំដៅលើវិធីថែរក្សាសុខភាពបេះដូង វេជ្ជបណ្ឌិត យូដាលីន បានបញ្ជាក់ថា ការកសាងរបៀបរស់នៅដែលមានសុខភាពល្អ និងអាហាររូបត្ថម្ភត្រឹមត្រូវអាចកាត់បន្ថយហានិភ័យនៃជំងឺស្ទះសរសៃឈាមបេះដូងបានរហូតដល់ 80% ។
អាស្រ័យហេតុនេះ ពិធីការនី នីរ័ត្ន៍ បានបង្ហាញ «រូបមន្តថែរក្សាបេះដូង» ដែលខ្លួនបានអនុវត្តជាយូរមកហើយ។ នោះគឺត្រូវរក្សាស្មារតីសុទិដ្ឋិនិយមជានិច្ច ព្យាយាមធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ 15 នាទីក្នុងមួយថ្ងៃ; បរិភោគបន្លែបៃតងច្រើន; កាត់បន្ថយការទទួលទានអំបិល; រក្សាទម្ងន់ឱ្យថេរ កុំឱ្យលើសគីឡូខ្លាំង និងជាពិសេសត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការជ្រើសរើសខ្លាញ់ដែលមានសារធាតុផ្សំដែលល្អសម្រាប់បេះដូង។ ប្រភពនៃជាតិខ្លាញ់ដែលមានប្រយោជន៍ដែលនាងតែងតែប្រើគឺត្រីសាលម៉ុន គ្រាប់ធញ្ញជាតិ ប្រេងបន្លែ… ក្នុងចំណោមនោះ គឺជាប្រេងសណ្តែកសៀង និងប្រេងអង្ករសម្រូប Simply ជាផលិតផលគុណភាពខ្ពស់នៃវីលម៉ា (សិង្ហបុរី) “ premium product of Wilmar Group (Singapore)” ដែលនាងបានជឿជាក់យកមកប្រើប្រាស់ ហើយក៏បានសហការជាមួយម៉ាកនេះជាច្រើនឆ្នាំមកផងដែរ។
ស្រីនា បាននិយាយថា នាងពិតជាចូលចិត្តប្រេងអង្ករសម្រូបណាស់ ព្រោះវាជាប្រភេទប្រេងឆា ដែលជនជាតិជប៉ុនហៅថា “ប្រេងឆានៃបេះដូង” ព្រោះវាមានសារៈប្រយោជន៌ល្អខ្លាំងណាស់ចំពោះសុខភាពបេះដូង។ តាមទស្សនៈរបស់យុវវ័យ ស្រីនា ក៏បានចង្អុលបង្ហាញពី «ការចំណាយមិនសមស្រប» និង take it for granted (ការមើលរំលង)។ក្នុងនោះគឺពួកគេតែងតែចំណាយច្រើនទៅលើរបស់ដែលមិនចាំបាច់ របស់ក្រៅខ្លួន ប៉ុន្តែមិនយកចិត្តទុកដាក់ក្នុងការជ្រើសរើសអាហារ ជាពិសេសគ្រឿងផ្សំដែលល្អសម្រាប់ប្រើក្នុងអាហារប្រចាំថ្ងៃដែលវាអាចប៉ះពាល់ផ្ទាល់ដល់គុណភាពអាហារ និងសុខភាពយូរអង្វែងដូចជាប្រេងចម្អិនអាហារជាដើម។
(ការប្រើប្រាស់ប្រេងបន្លែជាមួយនឹងសមាសធាតុជំនួយដល់សុខភាពបេះដូង គឺជាវិធីមួយដ៏សំខាន់ដែលដកស្រង់ចេញពីកម្មវិធីពិភាក្សានេះ)
ជាការពិតណាស់ខ្លាញ់គឺជាក្រុមសារធាតុចិញ្ចឹមដ៏សំខាន់មួយក្នុងចំណោមក្រុមសារជាតិទាំងបួននៅក្នុងរបបអាហារប្រចាំថ្ងៃរបស់មនុស្ស។ដូច្នេះសូមប្រាកដថាត្រូវបញ្ចូលប្រភពនៃខ្លាញ់ដែលមានប្រយោជន៍ដែលជួយទ្រទង់ដល់រាងកាយ។ “ការប្រើប្រាស់ប្រេងបន្លែក្នុងការចម្អិនអាហារប្រចាំថ្ងៃគឺជាវិធីសាមញ្ញ ងាយស្រួល និងត្រូវបានណែនាំក្នុងការបញ្ចូលប្រភពនៃខ្លាញ់ដែលមានប្រយោជន៍” – វេជ្ជបណ្ឌិតយូដាលីន បានបញ្ជាក់។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបានសង្កត់ធ្ងន់ថា មិនមែនប្រេងបន្លែទាំងអស់សុទ្ធតែដូចគ្នានោះទេ ដូច្នេះ ចាំបាច់ត្រូវជ្រើសរើសប្រេងបន្លែដែលមានសមាសធាតុជំនួយសុខភាពបេះដូង។ ជាឧទាហរណ៍ ប្រេងសណ្តែកសៀងសុទ្ធសម្បូរទៅដោយអូមេហ្គា 3-6-9 ប្រេងកអង្ករសម្រូបសុទ្ធសម្បូរដោយហ្គាម៉ាអូរីហ្សាណុល ហើយប្រេងផ្កាឈូករ័ត្នសុទ្ធសម្បូរទៅដោយវីតាមីន E ធម្មជាតិ។ សារធាតុចិញ្ចឹមទាំងនេះជួយការពារកូឡេស្តេរ៉ុលអាក្រក់ និងការពារសុខភាពបេះដូងរបស់អ្នក។
ជាចុងក្រោយ លោកវេជ្ជបណ្ឌិត យូដាលីន បានសង្កត់ធ្ងន់បន្ថែមពីលើការជ្រើសរើសប្រភពនៃខ្លាញ់ដែលមានប្រយោជន៍សម្រាប់ទ្រទ្រង់រាងកាយ វាមានសារសំខាន់ណាស់ក្នុងការថែរក្សារបបអាហារមានតុល្យភាព រួមបញ្ចូលការហាត់ប្រាណប្រចាំថ្ងៃ និងប្រកាន់យករបៀបរស់នៅដែលមានសុខភាពល្អ។ នេះរួមបញ្ចូលទាំងការជៀសវាងការជក់បារី ការប្រើប្រាស់គ្រឿងស្រវឹង ការគេងឱ្យបានគ្រប់គ្រាន់ និងផ្តល់អាទិភាពដល់សុខភាពផ្លូវចិត្តដោយការរក្សាភាពរីករាយ និងគ្មានភាពតានតឹង ព្រោះវាមានកត្តាសំខាន់ដែលអាចប៉ះពាល់ដល់បេះដូងផងដែរ។
ប្រសិនបើអ្នកខកខានកម្មវិធីជជែកដ៏មានអត្ថន័យ និងព័ត៌មានសំខាន់ពីប្រធានបទ “វិនិយោគសម្រាប់សុខភាពបេះដូង” Let’s Invest for a Healthy Heart លោកអ្នកអាចមើលវាម្តងទៀតនៅបាននៅក្នុងតំណរភ្ជាប់ខាងក្រោម:
*ប្រភព : https://data.who.int/countries/116