«លង្គង៍» ចាប់ផ្ដើមលេចរូបរាងក្នុងបទ «បោកកូនជ្រូក» របស់ ពេជ្រ សោភា (វីដេអូ)
ប្រិយមិត្តបានស្គាល់រួចមកហើយនូវវត្តមានកំពូលតារាចម្រៀងលំដាប់ប្រទេសគឺអ្នកនាង ពេជ្រ សោភា ដែលកន្លងមកនេះអ្នកនាងតែងបានបម្រើអារម្មណ៍ទស្សនិកជនតាមរយៈបទចម្រៀងពីរោះៗជាច្រើនជាមួយនឹងទឹកដមសំឡេងដ៏ក្រអួនក្រអៅ ។
ម្ដងនេះកំពូលតារាចម្រៀង ពេជ្រ សោភា នៅតែមិនធ្វើឱ្យមហាជន និង អ្នកគាំទ្រខកបំណងដដែល ដោយអ្នកនាងទើបតែចេញបទ «បោកកូនជ្រូក» សម្រាប់ទុករាំលេងកម្សាន្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ផលិតកម្ម រស្មីហង្សមាស បានបង្ហោះ ។
ដោយឡែកអ្វីដែលមហាជនចាប់អារម្មណ៍ គ្រាន់តែបើកឆាកបទចម្រៀងភា្លម ស្រាប់តែលេចចេញ Logo ដែលមានសរសេរអក្សរ «LONGUE» និង ឃ្លាដ៏គួរឱ្យចាប់អារម្មណ៍និយាយថា «LONGUE The Power Of Wishdom» ឬ «លង្គង៍ អំណាចនៃនិរន្តរ៍» ដែលជាប្រភេទប្រេងក្រអូបម្យ៉ាងដែលកំពុងចាប់ផ្ដើមបង្ហាញវត្តមានឡើងជាជម្រើសថ្មីសម្រាប់អស់លោកអ្នក ។
ងាកមកបទចម្រៀង «បោកកូនជ្រូក» របស់កំពូលតារាចម្រៀងដ៏ល្បីល្បាញស្រីដួងនេះវិញ មិនធ្វើឱ្យទស្សនិកជនខកបំណងនោះទេ ទាំងទឹកដមសំឡេង និង ភ្លេង ពិតជាពីរោះទាក់ទាញខ្លាំងមែនទែន ៕