ពី កាហ្វេ លក់លើឡាន MISTERBREW COFFEE Cambodia ក្លាយជាហាងកាហ្វេក្នុងស្រុកដ៏ល្បីឈ្មោះ !
MISTERBREW COFFEE Cambodia បានចាប់ផ្តើមបើកដំណើរការតាំងពីខែកក្កដា ឆ្នាំ ២០១៦ ដោយផ្តើមពីការលក់កាហ្វេនៅលើ ឡានដែលគេតែងនិយមហៅថា កាហ្វេចល័តនោះ ឥឡូវនេះ MISTERBREW COFFEE Cambodia មានទីតាំងលក់ដំបូងនៅតាមបណ្តោយមហាវិថីព្រះនរោត្តម នៅជិតវិទ្យាល័យព្រះស៊ីសុវត្ថិ ។
MISTERBREW COFFEE Cambodia មានទស្សនវិស័យក្នុងការផ្តល់់ជូនអតិថិជនទាំងអស់នូវរសជាតិកាហ្វេដ៏ឆ្ងាញ់ពិសា មានគុណភាពខ្ពស់ និង មានតម្លៃសមរម្យ ។ MISTERBREW COFFEE Cambodia ត្រូវបានបង្តើតឡើងដោយស្ថានិកជាជនជាតិខ្មែរ ១០០% ដែលមានទឹកចិត្តស្រឡាញ់មុខរបរលក់កាហ្វេ និង ចង់បង្ហាញទៅដល់មនុស្សទាំងអស់ឱ្យបានដឹងថា កាហ្វេរបស់ខ្មែរយើង គឺមិនចាញ់កាហ្វេប្រ៊េនដ៍ដែលមានតម្លៃថ្លៃនោះទេ MISTERBREW COFFEE Cambodia ផ្តល់នូវកាហ្វេដែលមានរសជាតិឆ្ងាញ់ ជាមួយនឹងតម្លៃសមរម្យ ។
ជាមួយនឹងទស្សនវិស័យ «ផ្តល់នូវកាហ្វេមួយកែវដ៏ឆ្ងាញ់ និង មានតម្លៃសមរម្យ» បានធ្វើឱ្យ MISTERBREW COFFEE Cambodia ទទួលបាននូវការគាំទ្រជាខ្លាំងពីសំណាក់ប្រជាជនខ្មែរ និង ជនបរទេស ហើយ MISTERBREW COFFEE Cambodia បានអភិវឌ្ឍខ្លួន ពីហាងកាហ្វេតាមឡាន មកជាហាងកាហ្វេ ដែលមានទីតាំងច្បាស់លាស់ មានហាងជារបស់ខ្លួន មានកន្លែងអង្គុយញ៉ាំកាហ្វេធំទូលាយ ដើម្បីផ្តល់នូវផាកសុខភាព និង ភាពរីករាយដល់អតិថិជនដែលតែងតែគាំទ្រ MISTERBREW COFFEE Cambodia ។
កាលពីព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៩ នេះ MISTERBREW COFFEE Cambodia បានបើកសម្ពោធហាងកាហ្វេរបស់ខ្លួនដែលនៅទីតាំងចាស់ នឹងបានកែប្រែមុខមាត់ថ្មីដែលស្ថិតនៅលើមហាវិថីព្រះនរោត្តម កែងនឹងផ្លូវ ១៧២ (នៅជិតវិទ្យាល័យ ព្រះស៊ីសុវត្ថិ) ដោយមានការចូលរួមពីសំណាក់ភ្ញៀវជាតិ និង ភ្ញៀវអន្តរជាតិជាច្រើន ដែលតែងតែគាំទ្រ MISTERBREW COFFEE Cambodia ។
នៅក្នុងឱកាសនោះផងដែរ លោក ដួង ដារ៉ា ស្ថាបនិក MISTERBREW COFFEE Cambodia បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ដែលស្រឡាញ់ និង ចូលចិត្តកាហ្វេរបស់ MISTERBREW COFFEE Cambodia ។
លោកបានបន្ថែមថា «MISTERBREW COFFEE Cambodia អាចពង្រីកវិសាលភាពរបស់ខ្លួនបានដូចសព្វថ្ងៃនេះ គឺដោយសារតែកត្តា ៣ គឺ ទី១ MISTERBREW COFFEE Cambodia តែងតែផ្តល់នូវកាហ្វេដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ និង មានតម្លៃសមរម្យ, ទី ២ MISTERBREW COFFEE Cambodia មានក្រុមការងារដ៏ល្អ មានភាពរួសរាយរាក់ទាក់ និង ផ្តល់នូវសេវាកម្មដ៏ល្អ និង ទី ៣ ទីតាំងរបស់ MISTERBREW COFFEE Cambodia គឺផ្តល់នូវភាពងាយស្រួលក្នុងការទិញ» ។
ក្រៅពីកាហ្វេ MISTERBREW COFFEE Cambodia ក៏មានជាប្រភេទភេសជ្ជៈកំពុងពេញនិយមជាច្រើនទៀតដូចជា ប្រភេទតែបៃតង តែក្រហម ដែលប្រើប្រាស់ស្លឹកតែមានគុណភាពខ្ពស់នាំចូលពីបរទេស រួមទាំងទឹកផ្លែឈើស្រស់ជាច្រើនប្រភេទ មាននំច្រើនជម្រើស ច្រើនរសជាតិ និង បម្រើអាហារទាំង ៣ ពេលផងដែរ ជាពិសេសមានបន្ទប់ប្រជុំធំទូលាយ ។
អាសយដ្ឋានៈ #៥៦ មហាវិថីព្រះនរោត្តម កែងផ្លូវ ១៧២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ព័ត៌មានលម្អិតសូមទំនាក់ទំនងលេខៈ ០៨៦ ២២ ៩៩ ៥០ ៕