ក្រៅពីបាល់ទាត់ Messi អាចរកលុយជិត ៥០ លានដុល្លារ ពីការផ្សព្វផ្សាយពាណិជ្ជកម្ម
កីឡាករ Lionel Messi ត្រូវបានគេស្គាល់ថា ជាកីឡាបាល់ទាត់ដែលមានតម្លៃខ្លួនថ្លៃជាងគេបង្អស់ នាពេលបច្ចុប្បន្ននេះ ដោយរូបគេអាចរកបានប្រមាណជា ៩០ លានដុល្លារពីក្លិប Barcelona ក្នុង ១ ឆ្នាំ។ ក្រៅពីប្រាក់ដែលរកបានពីអាជីពបាល់ទាត់នេះ កីឡាករវ័យ ៣២ ឆ្នាំរូបនេះ ក៏អាចរកប្រាក់បានដោយងាយៗ ពីប្រភពផ្សេងៗទៀត ប្រហែលជិត ៥០ លានដុល្លារផងដែរ ដែលក្នុងនោះ មានដូចជា៖
- កុងត្រាផ្សព្វផ្សាយផលិតផល Addidas អស់មួយជីវិត
- អ្នកតំណាងផលិតផល Pepsi
- លក់សិទ្ធប្រើប្រាស់រូបភាពឱ្យ Huawei
- ផ្សព្វផ្សាយឱ្យក្រុមហ៊ុន Mastercard
- កុងត្រាផ្តាច់មុខឱ្យភេសជ្ជៈសុខភាព Gatorade