សៀង ចន្ធា ចង់ទៅជប៉ុនជាមុន ដើម្បីឈោងចាប់ក្ដីសុបិនលេងនៅ Barcelona អនាគត
កីឡាករខ្សែប្រយុទ្ធក្រុមជម្រើសជាតិកម្ពុជា សៀង ចន្ធា បានបង្ហាញអំពីគោលដៅអនាគតរបស់ខ្លួនជារឿយៗថា ខ្លួនមានបំណងចង់ទៅបន្តអាជីពបាល់ទាត់របស់ខ្លួននៅក្លិប FC Barcelona ដែលជាក្តីស្រម៉ៃដ៏ធំបំផុតនៅក្នុងជីវិតរបស់គេ ។
សៀង ចន្ធា ក៏ដឹងដែរថា សមត្ថភាពរបស់គេនៅពេលនេះ គឺមិនទាន់ឈានដល់កម្រិតនោះឡើយ ដោយសារតែក្លិបនោះគឺជាក្លិបលំដាប់ពិភពលោក តែរូបលោកបានរៀបចំផែនការយ៉ាងច្បាស់ថា ដើម្បីឈានទៅដល់កម្រិតពិភពលោកបាន លោកត្រូវទៅលេងនៅលីគកំពូលជប៉ុនជាមុនសិន។ ដូចនេះ ដំណាក់កាលដំបូង គឺលោក ចង់ទៅលេងនៅលីគកំពូលជប៉ុនជាមុនសិន ។
គួរបញ្ជាក់ដែរថា កីឡាករវ័យ ១៧ ឆ្នាំរូបនេះ កំពុងតែលេចធ្លោខ្លាំងនៅកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ានទាំងមូល ដែលកន្លងមក កីឡាកររូបនេះ បង្ហាញខ្លួនជាលក្ខណៈផ្លូវការឱ្យកម្ពុជាបាន ៥៧ ប្រកួត ហើយរកបានគ្រាប់បាល់សរុបបានដល់ទៅ ២៦ គ្រាប់ ៕