បង្ហាញមុខខ្សែប្រយុទ្ធវ័យក្មេង Barcelona ម្នាក់ មានតម្លៃខ្លូនថ្លៃជាង Neymar ២ ដង
Anti Fati គឺជាកីឡាករសញ្ជាតិអេស្ប៉ាញ ដែលមានវ័យត្រឹមតែ ១៧ ឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែគេត្រូវបានក្លិប FC Bacelona ទុកចិត្តដំឡើងឱ្យឡើងមកលេងឈុតធំរបស់ក្លិបមួយនេះ កាលពីឆ្នាំ ២០១៩ ពោលគឺរដូវកាលមុន ។ ក្នុងការបង្ហាញខ្លួនគេគឺជាកីឡាករវ័យក្មេងជាងគេក៏ពិតមែន ប៉ុន្តែរូបគេអាចរកគ្រាប់បាល់បានដល់ទៅ ៩ គ្រាប់ ក្នុងការលេង ២៥ ប្រកួត ។
ដោយសារតែសមត្ថភាពល្អបែបនេះហើយ ក្លិប FC Barcelona គ្រោងនឹងបន្តកុងត្រាថ្មីជាមួយនឹងកីឡាកររូបនេះនាពេលចប់កុងត្រា ដោយក្លិបមួយនេះបានដាក់តម្លៃគោលដល់ទៅ ៤០០ លានដុល្លារឯណោះ ។ តម្លៃបែបនេះបានធ្វើឱ្យកីឡាករ Fati បានក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេបង្អស់នាពេលបច្ចុប្បន្ន ពោលគឺថ្លៃជាងកីឡាករ Neymar JR ដែលត្រូវបាន PSG ទិញផ្តាច់ពី Barcelona ក្នុងតម្លៃខ្លួន ២០០ លានដុល្លារ ដល់ទៅ ២ ដងឯណោះ ។
គួរឱ្យដឹងដែរថា កីឡាកររូបនេះត្រូវបាន Barcelona រើសយកមកពី Sevilla កាលពីនៅអាយុ ១០ ឆ្នាំ ដោយមិនមានតម្លៃខ្លួន ហើយត្រូវបានដំឡើងពីឈុតអាយុក្រោម ១៦ ឆ្នាំ រហូតដល់ឈុតធំកាលពីឆ្នាំ ២០១៩ នេះ ៕
ប្រភព៖ transfermkt