Calvert-Lewin រកបាន ហ៊ែតទ្រីក ជួយ Everton ឡើងវគ្គ ១/៤ EFL Cup
កាលពីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ ក្លិបបាល់ទាត់ Everton បានយកឈ្នះក្រុមបាល់ទាត់ West Ham United ក្នុងលទ្ធផល ៤ ទល់នឹង ១ ដោយទទួលបានកៅអីវគ្គ ១/៤ ពានរង្វាន់ EFL Cup (Carabao Cup) ។
ក្នុងការប្រកួតដ៏ស្វិតស្វាញនេះ កីឡាករ Dominic Calvert-Lewin ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស របស់ Everton គឺជាចំណែកដ៏ធំក្នុងជ័យជម្នះនេះ ដោយបានស៊ុតបញ្ចូលទីចំនួន ៣គ្រាប់ ។ នេះមិនមែនជាលើកទី១ទេ គិតត្រឹមប៉ុន្មានប្រកួតដំបូងក្នុងរដូវកាលថ្មីនេះ ដោយកីឡាករវ័យ ២៣ឆ្នាំខាងលើ អាចរកបាន ហ៊ែតទ្រីក ដល់ទៅ ២ដងឯណោះ ។
គួរឱ្យដឹងដែរថា កីឡាករខ្សែប្រយុទ្ធខាងលើកំពុងតែស្ថិតនៅក្នុងក្រសែភ្នែកគ្រូបង្វឹកជម្រើសជាតិអង់គ្លេសសារជាថ្មី ក្រោយពេលដែលកីឡាកររូបនេះបានបាត់មុខពីក្រុមជម្រើសជាតិអង់គ្លេសចាប់តាំងពីឆ្នាំ២០១៩ មក ដែលកាលនោះជាប់នៅក្នុងឈុតយុវជនអាយុក្រោម ២១ឆ្នាំរបស់អង់់គ្លេស ៕
ប្រភព៖ Goals