Özil ស្ម័គ្រចិត្តចេញប្រាក់ខែឱ្យតុក្តតាតំណាងក្លិប ដែលត្រូវ Arsenal បញ្ឈប់ការងារដើម្បីកាត់ចំណាយ
Mesut Özil កីឡាករខ្សែប្រយុទ្ធកណ្តាលរបស់ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងក្រោយពីលេចឮដំណឹងថា ក្លិបបាល់ទាត់របស់ខ្លួនត្រៀមបញ្ចប់កុងត្រាជាមួយនឹង រូបតុក្តតា Mascort ដែលជាតុក្តតាតំណាងឱ្យក្លិបបាល់ទាត់មួយនេះ អស់រយៈកាលជាច្រើនឆ្នាំមកហើយ ។
ដើម្បីជាការលើកទឹកចិត្ត និង មិនចង់បាត់បង់តុក្តតាតំណាងឱ្យក្លិបមួយនេះ Özil បានស្នើរសុំទៅកាន់ក្លិប Arsenal ដោយផ្ទាល់ឱ្យក្លិបរក្សាទុកតុក្តតានេះ ហើយគេនឹងធានារ៉ាប់រងប្រាក់ខែដល់តុក្តតាខាងលើ ជារៀងដរាបក្នុងលក្ខខណ្ឌដែលគេនៅតែជាកីឡាកររបស់ក្លិប Arsenal ។
តុក្តតាមួយនេះ ត្រូវបានស្ថិតនៅក្នុងបញ្ជីកាត់បន្ថយការចំណាយរបស់ក្លិប ដោយគ្រោងនឹងបញ្ឍប់ពីការងារនៅឆ្នាំ២០២១ ខាងមុខនេះ តែយ៉ាងណាមកទល់ពេលនេះ ភាគីខាងក្លិប មិនទាន់បានឆ្លើយតបចំពោះសំណើររបស់កីឡាកររូបនេះនៅឡើយទេ។
សូមបញ្ជាក់ថា តុក្តតា Mascort ខាងលើ ធ្លាប់បានបង្ហាញខ្លួន និង នៅជាមួយនឹងក្លិប Arsenal អស់រយៈពេល ២៧ ឆ្នាំមកហើយ ៕
ប្រភព៖ Metro