វិលទៅវិលមក Walcott ត្រលប់ទៅក្លិបចាស់វិញ ក្នុងលក្ខខណ្ឌខ្ចីជើង
កីឡាករខ្សែប្រយុទ្ធ Theo Walcott សញ្ជាតិអង់គ្លេស ត្រូវបានក្លិប Southampton ប្រកាសនាំយកមកកាន់ទឹកដីរបស់ខ្លួនកាលពីថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ជាថ្ងៃដែលទីផ្សារដោះដូរកីឡាករត្រូវបានបិទជាផ្លូវការ ។
ការវិលត្រលប់មកកាន់ក្លិបចាស់វិញនេះ គឺមិនមែនជាការទិញដាច់ឡើយ ពោលកីឡាកររូបនេះ ត្រូវបានក្លិប Southampton ខ្ចីជើងត្រលប់មកវិញពី Everton សម្រាប់រដូវកាល ២០២១ ខាងមុខនេះ ។ គួរឱ្យដឹងដែរថា កីឡាករវ័យ ៣១ ឆ្នាំរូបនេះ បានចាប់ផ្តើមអាជីពកាលពីឆ្នាំ ២០០០ ជាមួយក្លិប Southampton មុននឹងផ្លាស់ទៅលេងនៅ Arsenal នាឆ្នាំ ២០០៦ ក្រោយមកត្រូវបាន Everton ទិញនៅឆ្នាំ ២០១៨ ៕
ប្រភព៖ dailymail