ចំណេញលើគោក Real Madrid អត់បន្លៀនសូម្បីមួយកាក់លើទីផ្សារដោះដូរ នៅចំណេញ ១០០ លានអឺរ៉ូទៀត
ក្លិបបាល់ទាត់ Real Madrid ដែលជាក្លិបជើងឯកពានរង្វាន់លីគកំពូលអេស្ប៉ាញ La Liga បានបញ្ចប់មន្ទិលសង្ស័យអ្នកគាំទ្ររបស់ខ្លួន ក្នុងការដោះដូរកីឡាករឆ្នាំនេះ ដោយមិនបាននាំចូលកីឡាករថ្មីបន្ថែមមកចូលរួមក្រុមឡើយ ។
ដ្បិតមិនបាននាំចូលថ្មីក៏ពិតមែន តែក្លិបមួយនេះបានធ្វើការកោះហៅកីឡាកររបស់ខ្លួនដែលត្រូវបានក្លិបផ្សេងៗខ្ចីជើង ដូចជា Martin Odegaard, Alvaro Odriozola និង Andriy Lunin ជាដើម ឱ្យចូលក្លិបវិញ ។
មិនតែប៉ុណ្ណោះក្លិបស្តេចសមួយនេះ ក៏បានលក់ចេញកីឡាករជាច្រើន ដែលមានដូចជា Achraf Hakimi, Oscar Rodriguez, Sergio Reguilon និង James Rodriguez ជាដើម ដែលបានធ្វើឱ្យក្លិបនេះទទួលចំណូលបាន ជាង ១០០ លានអឺរ៉ូ បន្ថែមទៀត ៕
ប្រភព៖ transferMkt