ទិញឱ្យហើយទៅ សំបុត្រទស្សនាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ HUN SEN CUP ដាក់លក់តែ ១០% ប៉ុណ្ណោះ
ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ ឆ្នាំ២០២០ (ថ្នាក់ជាតិ) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅ ថ្ងៃពុធ ទី ២១ ខែតុលា ឆ្នាំ២០២០ និង ថ្ងៃព្រហស្បតិ៍ ទី ២២ ខែតុលា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិ ចាប់ពីម៉ោង ៦ ល្ងាចតទៅ ។
ដោយនៅ ថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០ ក្រុមបាល់ទាត់ ណាហ្គាវើលដ៍ ត្រូវប៉ះជាមួយនឹង ក្រុមបាល់ទាត់ ភ្នំពេញក្រោន ។
ឯនៅថ្ងៃព្រហស្បតិ៍ ទី ២២ ខែតុលា ឆ្នាំ២០២០ ក្រុមវិសាខា នឹងត្រូវប៉ះជាមួយនឹង ក្រុមវិសាខា ។
ចំពោះក្រុមដែលឈ្នះនឹងឡើងទៅប្រកួតគ្នានៅវគ្គផ្តាច់ព្រ័ត្រជាបន្ត ខណៈដែលក្រុមចាញ៉ទាំង ២ ក៏ត្រូវតតាំងគ្នាដណ្តើមចំណាត់ថ្នាក់លេខ ៣ ដែរ ។
ចំពោះការប្រកួតពានរង្វាន់មួយនេះ គណៈកម្មការរៀបចំការប្រកួតជាតិ បានសម្រេចអនុញ្ញាតិឱ្យមានទស្សនិកជនចូលរួមទស្សនាការប្រកួត ដោយដាក់លក់សំបុត្រ តែចំនួន ១០% តែប៉ុណ្ណោះ (៥ ពាន់សំបុត្រ) នៃចំនួនកៅអីនៅពហុកីឡដ្ឋានជាតិ ដែលមានសរុបប្រមាណជា ៥ម៉ឺនកៅអី ។ ដោយសំបុត្រមានលក់នៅ ការិយាល័យ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ក្នុងតម្លៃ ៤ ពាន់រៀល ៕
ប្រភព៖ CNCC