Wan-Bissaka សម្រេចដើរចេញពីជម្រើសជាតិអង់គ្លេស ព្រោះគ្រូបង្វឹកមើលមិនឃើញ
កីឡាករខ្សែការពារស្លាបស្តាំ Aaron Wan-Bissaka របស់ក្លិប Manchester United បានប្រកាសក្តែងៗថានឹងដើរចេញពីជម្រើសជាតិអង់គ្លេសក្នុងពេលឆាប់ៗខាងមុខ ។ ការប្រកាសនេះគឺក្រោយពីគេមិនពេញចិត្តទៅនឹងការសម្រេចចិត្តរបស់ក្រុមការងារគ្រូបង្វឹកជម្រើសជាតិអង់គ្លេស ដែលតែងតែមើលរំលងរូបគេ ។
ការមើលរំលងពីសំណាក់អ្នកចាត់ការក្រុម និង គ្រូបង្វឹកជម្រើសជាតិអង់គ្លេសនេះ បានធ្វើឱ្យគេអវត្តមានពីក្រុមជម្រើសជាតិអង់គ្លេសអស់រយៈពេលជាង ២ ឆ្នាំមកហើយ ដោយកាលដែលគេបានបង្ហាញខ្លួនជាចុងក្រោយឱ្យជម្រើសជាតិអង់គ្លេសគឺតាំងតែពីឆ្នាំ ២០១៩ មកម្ល៉េះ ។ ការប្រកាសចេញតាមច្រកក្រោយនេះ គឺដោយសារតែកីឡាករម្នាក់នេះមានសញ្ជាតិ ២ គឺអង់គ្លស និង កុងហ្គោ ។
កីឡាករដែលមានឪពុកម្តាយជាជនជាតិកុងហ្គោរូបនេះ អាចនឹងទៅចូលរួមជាមួយនឹងជម្រើសជាតិកុងហ្គោ ដែលជាប្រទេសកំណើតវិញ ប្រសិនបើមិនមានឈ្មោះកោះហៅចូលជម្រើសជាតិអង់គ្លេសនាពេលខាងមុខនេះ ៕
ប្រភព៖ skysport