ដើម្បីជាតិ! អ្នកប្រដាល់ MMA នារីម្នាក់ សម្រេចចិត្តចូលហាត់ទាហានក្នុងព្រៃ តស៊ូប្រឆាំងនឹងទ័ពភូមា
ក្រោយពីលោកឧត្តមសេនីយ៍ Min Aung Hlaing បានធ្វើរដ្ឋប្រហារនៅប្រទេសភូមាកន្លងមក ធ្វើឱ្យប្រជាជនប្រជាជនជាច្រើនមិនពេញចិត្ត និង បានចេញមកធ្វើបាតុកម្ម រហូតដល់មានមនុស្សរងរបួស និង ស្លាប់ជាច្រើនអ្នក ។
ទើបថ្មីៗនេះ អ្នកប្រដាល់ MMA ស្រីម្នាក់មានឈ្មោះថា Bozhena Antoniyar បានសម្រេចចិត្តចូលរួមហាត់ទាហានក្នុងនៅក្នុងព្រៃដើម្បីតស៊ូជាមួយកងទ័ពភូមា ថែមទាំងបានស្នើសុំឱ្យអ្នកកីឡាដទៃទៀតចូលរួមហាត់ផងដែរ ដើម្បីការពារប្រជាពលរដ្ឋ និង ទាមទារប្រជាធិបតេយ្យ ។
ចំពោះ Bozhena Antoniyar កើតនៅរដ្ឋ Kayah ប្រទេសភូមា ចាប់ផ្តើមហាត់ប្រដាល់តាំងពីអាយុ ១៦ ឆ្នាំ ហើយបានក្លាយអ្នកប្រដាល់អាជីព MMA ។ នាងក៏ធ្លាប់ឡើងប្រដាល់នៅលើឆាក One Championship ហើយបានសម្តែងឱ្យពិភពលោកឃើញស្នាដៃនាងរួចមកហើយ ៕