Cavani លេងមួយរដូវកាលទៀត ចាំទៅជុំប្រពន្ធកូន
កាលពីពេលថ្មីៗនេះ កីឡាករខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម Manchester United បានបង្ហើបថា គេចង់ទៅលេងបាល់ទាត់នៅឯស្រុកកំណើតគេវិញ ដើម្បីបានរស់នៅជួបជុំជាមួយនឹងប្រពន្ធកូន ក្រោយពីបានចាកចេញពីប្រទេសកំណើតអស់ពាក់កណ្តាលជីវិតមកហើយ ។
មកទល់នឹងពេលនេះ កីឡាកររូបនេះ បានប្រកាសប្តូរចិត្តវិញភ្លាមៗ ដោយថានឹងនៅបន្តជាមួយនឹងក្លិប ១ រដូវកាលទៀត ក៏ប៉ុន្តែក្រោយពីចប់មួយរដូវកាលទៀតនេះ គេនឹងមិនបន្តទៀតឡើយ ។ នេះដោយសារតែគេបានសម្រេចចិត្តរួចរាល់ហើយ និង គិតថាគ្រួសារជារឿងសំខាន់បំផុតសម្រាប់ជីវិត ខណៈដែលវ័យក៏កាន់តែជ្រេដែរទៅហើយ ។
គួរឱ្យដឹងដែរថា កីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះ បានចុះកុងត្រាជាមួយក្រុមបិសាចក្រហម Manchester United នៅរដូវក្តៅនេះដោយគ្មានតម្លៃខ្លួន និង ធ្វើកិច្ចសន្យារយៈពេលមួយឆ្នាំជាមួយភាគីទាំងសងខាងដើម្បីមានជម្រើសបន្តរយៈពេល ១២ ខែទៀត ៕