Ronaldo ត្រឡប់មកដល់ផ្ទះវិញ ស្រាប់តែបញ្ចេញអារម្មណ៍បែបនេះ ក្រោយបាត់បង់កូនប្រុសជាទីស្រឡាញ់
នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២២ នេះ លោក Christiano Ronaldo កីឡាករបាល់ទាត់លំដាប់ពិភពលោក បានបង្ហោះតាមរយៈផេកផ្លូវការបស់លោកពីការវិលត្រឡប់មកគេហដ្ឋានដ៏កក់ក្ដៅរបស់ខ្លួនវិញ ក្រោយជួបទុក្ខក្នុងជីវិតបាត់បង់កូនប្រុសភ្លោះមួយរូប ពេលភរិយាកំពុងសម្រាលនៅមន្ទីរពេទ្យ។
ក្រោយមកដល់គេហដ្ឋានវិញ Ronaldo បានបញ្ជាក់ថា ភរិយារបស់លោក អ្នកនាង Gio និង ទារិកាដែលទើបចាប់កំណើត ទីបំផុតបានមកជួបជុំគ្នារួមរស់ក្រោមដំបូលផ្ទះតែមួយ។ ក្នុ្ងងនោះលោកក៏បាន អរគុណទៅដល់អ្នកគ្រប់គ្នា ដែលបានប្រើពាក្យលើកទឹកចិត្ត គាំទ្រលោកក្នុងស្ថានការណ៍មួយនេះ ហើយក៏ដល់ពេលដែលលោក និង ក្រុមគ្រួសារ ត្រូវយកចិត្តទុកដាក់មើលថែរក្សាកូនស្រីរបស់លោក ដែលទើបតែចាប់កំណើតមកលើភពផែនដីនេះដែរ។
គួររំឭកផងដែរថា កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ កីឡាករបាល់ទាត់លំដាប់ពិភពលោក លោក Christiano Ronaldo បានប្រកាសនៅលើផេកផ្លូវការរបស់លោកឱ្យបានដឹងថា កូនភ្លោះប្រុសរបស់លោកជាមួយមិត្តស្រី Georgina បានបាត់បង់ជីវិតបាត់ទៅហើយ ជារឿងដ៏គួរឱ្យសោកសៅ និង សោកស្ដាយជាទីបំផុត ខណៈពួកគេទើបតែប្រកាសថា ខ្លួនមានកូនភ្លោះ កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ៕