Pep ចេញច្បាប់ពិន័យថ្មី ដល់កីឡាករខ្លួននៅកន្លែងហ្វឹកហាត់ ដើម្បីការពារតំណែងជើងឯក
Pep Guardiola បានបង្កើតប្រព័ន្ធពិន័យថ្មីនៅ Man City ដែលហាមប្រាមកីឡាករមិនអោយប្រើទូរស័ព្ទនៅកន្លែងហ្វឹកហាត់ ជាពិសេសនៅអំឡុងពេលហ្វឹកហាត់ ។ ការហាមឃាត់នេះគឺគិតបញ្ចូលទាំងពេលវិភាគទម្រង់លេង ការប្រជុំក្រុម នៅGym និង នៅទីលានហ្វឹកហាត់ City Football Academy ។
យ៉ាងណាក៏ដោយកីឡាករនៅតែត្រូវបានអនុញាតិឱ្យប្រើទូរស័ព្ទនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ ។ Pep សង្កត់ធ្ងន់លើការហ្វឹកហាត់នៅក្នុងរដូវកាលនេះ ដោយក្លិបចង់ការពារតំណែងជើងឯកដើម្បីបំបែកកំណត់ត្រាដែលនៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះមិនមានក្រុមណាអាចការពារដំណែងជើងឯកបានឡើយ ។
Man City ក៏មានបំណងបង្កព្យុះភ្លៀងនៅ Champions League រដូវកាលផងដែរ ខណៈពួកគេចាប់ចំពូលជាមួយក្រុមខ្សោយដូចជា Hoffenheim, Lyon និង Shakhtar Donetsk ៕
ដោយ៖ Coura ប្រភព(UEFA)