ខ្សែបម្រើអាល្លឺម៉ង់វ័យជ្រេ Sami Khedira នឹងបន្តនៅ Juventus ២ ឆ្នាំបន្តទៀត
ខ្សែបម្រើអាល្លឺម៉ង់ Sami Khedira បានបន្ថែមកុងត្រាថ្មី២ឆ្នាំទៀត រួមរស់ជាមួយក្លិបសេះបង្កង់ Juventus មួយនេះដល់ឆ្នាំ២០២១។
កីឡាករវ័យ៣១ ឆ្នាំ ដែលជាសមាជិកឈ្នះ World Cup ២០១៤ បានចូលរួមជាមួយ Juventus ដោយផ្ទេរពី Real Madrid ក្នុងឆ្នាំ២០១៥ ខណៈគ្មានតម្លៃខ្លួន។ ក្នុងរដូវក្ដៅនេះ Khedira ក៏មានការទាក់ទងចង់បានពីក្លិបធំៗគឺ Liverpool និង Paris St-Germain។
គួរបញ្ជាក់ថា ចាប់តាំងមកកាន់អ៊ីតាលី Sami Khedira លេងឲ្យ Juventus បាន៨០ប្រកួត និងរកគ្រាប់បាល់បាន២០គ្រាប់។ ក្នុងនោះ Sami Khedira ធ្លាប់ដណ្ដើមឈ្នះពាន Serie A និង Coppa Italia ៣ លើកដូចគ្នា៕
ដោយ៖ Coura ប្រភព (BBC)