ការប្រកួតរវាង ណាហ្គាវើល និង អគ្គស្នងការនគរបាលជាតិ នឹងក្លាយជាពិធីប្រគល់ពានរង្វាន់ជើងឯកលីគកំពូលកម្ពុជា
ដោយសារសប្តាហ៍នេះជាសប្តាហ៍ចុងក្រោយនៃការប្រកួតលីគកំពូលកម្ពុជា ហើយក្រុមដែលត្រៀមគ្រងជើងឯកក៏បានរកឃើញហើយគឺក្រុមណាហ្គាវើល ។
ដូចនេះពានរង្វាន់ជើងឯកលីគកំពូលកម្ពុជា នឹងត្រូវផ្តល់ជូនក្រុមណាហ្គាវើលនាថ្ងៃសៅរ៍ ទី ២៩ ខែកញ្ញា ឆ្នាំ ២០១៨ នៅពហុកីឡដ្ឋានជាតិ ម៉ោង ៥ ល្ងាច គឺនៅក្រោយការប្រកួតបង្រ្គប់កិច្ចជើងចុងក្រោយជាមួយនឹងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ។ ខណៈដែលក្រុមលេខ ២ និង លេខ ៣ ក៏រកឃើញច្បាស់ដែរ គឺបឹងកេត (លេខ ២) ឯក្លិបចំណូលថ្មី វិសាខា (លេខ ៣) ៕
ដោយ៖ Coura ប្រភព(CNCC)