លើកនេះ Modric ឈ្នះពានកីឡាករល្អបំផុត រីឯ Salah ឈ្នះពានស៊ុតល្អបំផុត អត់តែ Ronaldo គ្មានពានលើកដូចគេ
ក្នុងចំណោមបេក្ខភាព ៣រូប ចុងក្រោយ សម្រាប់ប្រជែងយកពានរង្វាន់ FIFA Football Awards ដែលធ្វើឡើងនៅ Royal Festival Hall ស្ថិតក្នុងទីក្រុងឡុង ប្រទេសអង់គ្លេសកាលពីម្សិលមិញនេះ មានកីឡាករ២រូបទទួលបានពានរង្វាន់ ពីកម្មវិធីនេះ។
Luka Modric បានក្លាយជាម្ចាស់ពានកីឡាករបាល់ទាត់ឆ្នើមរបស់ពិភពលោក FIFA Best
ចំណែកដែលគ្រាប់បាល់ញាក់ខ្សែការពារ និងទាត់បំប៉ោងបញ្ចូលទី Everton របស់ Mohamed Salah បានឈ្នះពានគ្រាប់បាល់ល្អបំផុតរបស់ពិភពលោក FIFA Puskas ឆ្នាំ២០១៨។
គួរបញ្ជាក់ផងដែរថា បេក្ខភាព៣រូបចុងក្រោយប្រជែងពាន FIFA Best រួមមានកីឡាករក្រូអាត Luca Modric កីឡាករព័រទុយហ្គាល់ Cristiano Ronaldo និងកីឡាករអាហ្សុីប Mohamad Salah ក្នុងនោះដែរ មានតែ កីឡាករព័រទុយហ្គាល់ Cristiano Ronaldo ទេ ដែលមិនទទួលបានពានអ្វីទាំងអស់ ថែមទាំងអវត្តមានក្នុងកម្មវិធីនេះផងដែរ៕
ដោយ៖ Coura ប្រភព(FIFA)