Isco ត្រូវអវត្តមានពី Real Madrid និង ជម្រើសជាតិអេស្ប៉ាញ យ៉ាងហោចណាស់ក៏ចំនួន ៦ ប្រកួតដែរ !
កីឡាករអេស្ប៉ាញ Isco ត្រូវបានគ្រូពេទ្យពិនិត្យឃើញថាមានជំងឺរលាកពោះវៀនធ្ងន់ធ្ងរ ដែលត្រូវការវះកាត់ជាបន្ទាន់ ហើយត្រូវការពេលវេលាដ៏យូរមួយដើម្បីអាចធ្វើការហ្វឹកហាត់បានវិញ ។ ការអវត្តមាននេះត្រូវបានបញ្ជាក់ថា ត្រូវប្រើពេលយ៉ាងហោចណាស់ក៏មួយខែដែរ ដែលត្រូវធ្វើឲ្យគេអវត្តមានយ៉ាងតិចណាស់ក៏ ៦ ប្រកួតដែរ ។ ដូចនេះក្នុងពេលមួយខែនេះ ក្រុមReal Madrid នឹងត្រូវបាត់បង់កីឡាកររូបនេះចំនួន ៤ ប្រកួត ពីក្របខណ្ឌ La Liga និង ២ ប្រកួតនៃក្រុមជម្រើសជាតិអេស្ប៉ាញ ៕
ដោយ៖ Coura ប្រភព(Marca)