សំបុត្រទស្សនាផ្ទាល់ ការប្រកួតមិត្តភាពអន្តរជាតិ កម្ពុជា និង ទីម័រខាងកើត ចាប់ផ្ដើមលក់ថ្ងៃនេះហើយ
បើតាមការបញ្ជាក់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងបណ្តាញសង្គម សំបុត្រចូលរួមទស្សនា ការប្រកួតមិត្តភាពអន្តរជាតិកម្ពុជា បានចាប់ផ្តើមលក់ហើយ កាលពីព្រឹកមិញនេះ។
ក្រុមជម្រេីសជាតិកម្ពុជា និងត្រូវប្រកួតជាមួយ ក្រុមជម្រេីសជាតិទីម័រខាងកើត ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៦:៣០ ល្ងាច នៅពហុកីឡដ្ឋានជាតិ។
សំបុត្រទស្សនានេះផងដែរ មានដាក់លក់នៅពហុកីឡដ្ឋានជាតិ ដោយតម្លៃសំបុត្រចែកចេញជា ២ប្រភេទ ដោយប្រភេទ ១: ១០,០០០៛ និង ប្រភេទ ២: ៥,០០០៛៕
ដោយ៖ Coura ប្រភព(FFC)