សង្ស័យតែជាប់កំណត់ត្រាទេ!ប្ដូរចូលលេងមិនទាន់បាន ១ នាទីផង Rashford ស៊ុតបានមួយគ្រាប់ ឱ្យជម្រើសជាតិអង់គ្លេស
នៅយប់ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២២ កីឡដ្ឋាន Khalifa នៅប្រទេសកាតា បានបើកទ្វារទទួលជំនួបគូប្រកួតក្នុងពូល B នៃព្រឹត្តិការណ៍ World Cup ២០២២ ដែលតោកំណាចអង់គ្លេស ប្រកួតជាមួយនឹងជម្រើសជាតិអ៊ីរ៉ង់បញ្ចប់ទៅ ក្នុងលទ្ធផល អង់គ្លេស 6-2 អ៊ីរ៉ង់។
នៅក្នុងការប្រកួតដ៏ជក់ចិត្តនេះ នៅនាទីទី ៧១ អ្នកគាំទ្រក្រុមជម្រើសជាតិអង់គ្លេស នាំគ្នាស្រែកហ៊ោរយ៉ាងខ្លាំង ក្រោយកីឡាករវ័យ ២៥ ឆ្នាំ Marcus Rashford ស៊ុតបញ្ចូលទីបានមួយគ្រាប់ ឱ្យក្រុមជម្រើសជាតិអង់គ្លេស។
គ្រាប់បាល់ខាងលើ ដែលរកបានដោយកីឡាករវ័យ ២៥ ឆ្នាំ រូបនេះ អាចរាប់បានជាគ្រាប់បាល់ដំបូងក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 និងជាកំណត់ត្រាថ្មីមួយ ក្រោយរូបគេប្ដូរចូលលេងមិនទាន់បានមួយនាទីផង អាចស៊ុតបំប៉ោងសំណាញ់ទី អ្នកចាំទីអ៊ីរ៉ង់បានយ៉ាងឆាប់រហ័ស ដោយមានការប៉ះបញ្ជូនបាល់ដោយខ្សែប្រយុទ្ធ និងជាប្រធានក្រុម Harry Kane៕