អាល្លីម៉ង់ ដណ្តើមតំណែងធ្វើជាម្ចាស់ផ្ទះ Euro ២០២៤ លើកដំបូង បន្ទាប់ពីខកខាន ៣០ ឆ្នាំ !
ការប្រកួតប្រជែងដេញថ្លៃចុងក្រោយ ដណ្តើមតំណែងម្ចាស់ផ្ទះ ព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតរបស់ អុឺរ៉ុប Euro ២០២៤ បានធ្វើឡើងនៅទីក្រុង Nyon ប្រទេសស្វីស។
ក្នុងនោះដែរមានប្រទេសចំនួន២ ដែលជាបេក្ខភាពចុងក្រោយនៃការប្រកួតប្រជែងមួយនេះ ក្រោយទទួលជ័យជម្នះក្នុងការដេញថ្លៃនេះជាបន្តបន្ទាប់ក្នុងការដេញថ្លៃជម្រុះ។ ប្រទេសទាំង២ នោះគឺ ទួរគី និង អាល្លីម៉ង់។
បន្ទាប់ពីមានការបោះឆ្នោតដោយ គណៈកម្មាធិការប្រតិបត្តិរបស់ UEFA បានធ្វើឲ្យប្រទេសអាល្លីម៉ង់ក្លាយជាម្ចាស់ផ្ទះ Euro ២០២៤។ ដូចនេះ អាល្លឺម៉ង់ នឹងធ្វើជាម្ចាស់ផ្ទះ Euro លើកដំបូង បន្ទាប់ពីខកខាន មិនបានធ្វើជាម្ចាស់ផ្ទះ ចាប់តាំងពីឆ្នាំ១៩៨៨ ដែលកាលនោះ នៅជាប្រទេសអាល្លឺម៉ង់ខាងលិច។
ដោយ៖ Coura ប្រភព (UEFA)