ដោយសារមូលហេតុនេះ ទើបធ្វើឲ្យថ្ងៃបិទបញ្ចប់លីគកំពូលកម្ពុជា មានចំនួនអ្នកគាំទ្រតិច ប្លែកខ្លាំងពីឆ្នាំមុនៗ
លីគកំពូលកម្ពុជា បានបិទបញ្ចប់រដូវកាល២០១៨ ហើយ ដោយក្រុមណាហ្គាវើល ជាម្ចាស់ពានរង្វាន់មួយនេះ។ ក្នុងនោះដែរ កីឡាករ Bisan George ជាម្ចាស់ស្បែកជើងមាស ក្រោយរកបានដល់ទៅ ២៨គ្រាប់។
អ្វីដែលខុសប្លែកពីឆ្នាំមុនៗនោះ គឺចំនួនអ្នកគាំទ្រដែលមានចំនួន តិចមែនទែន គឺប្រហែលជា ៣០០នាក់តែប៉ុណ្ណោះ ដែលវាអាចបណ្តាលមកពីការផ្លាស់ប្តូររូបមន្តកំណត់ជើងឯក។ ដោយឆ្នាំនេះ គឺមិនមានការប្រកួតខ្វែងគ្នារវាងក្រុមខ្លាំងៗទាំង៤ឡើយ ពោលគឺបញ្ចប់ត្រឹមការប្រកួតវិលជុំរកក្រុមដែលមានពិន្ទុលើសគេតែ១ ដើម្បីគ្រងជើងឯកតែម្តង។
ម្យ៉ាងវិញទៀត អាចដោយសារតែការប្រកួតចុងជាមួយក្រុម ណាហ្គាវើល និង អគ្គស្នងការនគរបាលជាតិ ដែលជាក្រុមមិនទាន់មានអ្នកគាំទ្រច្រើន ទើបធ្វើឲ្យមានអ្នកចូលទស្សនាតិចតួចបែបនេះ៕
ដោយ៖ Coura ប្រភព (MCL)