U-17 សាលាបាល់ទាត់ជាតិបាទី បើកឆាកប៉ះ U-17 ជម្រើសជាតិជប៉ុន ក្នុងពានរង្វាន់ Japan-Mekong U-17 Football Tournament
ពានរង្វាន់ Japan-Mekong U-17 Football Tournament (JENESYS 2018) នឹងប្រារព្ធធ្វើឡើងនៅប្រទេសជប៉ុន ចាប់ពីថ្ងៃសុក្រទី ៥ ដល់ ថ្ងៃច័ន្ទ ទី០៨ ខែតុលា ឆ្នាំ២០១៨ នៅមជ្ឍមណ្ឌលហ្វឹកហ្វឺនកីឡា J-Village នៃខេត្ត Fukushima ប្រទេសជប៉ុន។
ពានរង្វាន់នេះមានការចូលរួមពីជម្រើសជាតិប្រទេសមកពី តំបន់មហាអនុតំបន់ទន្លេមេគង្គទាំង៥ រួមមាន កម្ពុជា (យុវជនសាលាបាល់ទាត់ជាតិបាទី), ថៃ, ឡាវ, វៀតណាម, មីយ៉ាន់ម៉ា រួមជាមួយនឹងក្រុមជម្រើសជាតិអាយុក្រុម១៧ឆ្នាំរបស់ជប៉ុន។ លើសពីនេះផងដែរក៏មានក្រុមយុវជនអាយុក្រោម១៧ឆ្នាំជប៉ុន២ទៀតចូលរួម រួមមាន U-17 Shoshi High School និង U-17 Shonan Bellmare។
ពានរង្វាន់នេះនឹងចែកចេញជា ២ ពូល ក្នុងនោះដែរក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីរបស់កម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមយុវជនមីយ៉ាន់ម៉ា វៀតណាម និងក្រុមម្ចាស់ផ្ទះជប៉ុន។ លើសពីនេះទៀតក្រុមចូលរួមទាំងអស់នឹងត្រូវបន្តស្នាក់នៅ និង ស្វែងយល់ពីវប្បធម៍ជប៉ុនរហូតដល់ថ្ងៃទី១០ ខែតុលាទើបបញ្ចប់បេសកម្មនៅទីនោះ៕
ដោយ៖ Coura ប្រភព(JFA)