U-17 បាទី ២ រូប ចុះកុងត្រាចូលរួមជាមួយ ក្លិបបាល់ទាត់បឹងកេត
យុវជន ២ រូបរបស់ ក្រុមបាលទាត់អាយុក្រោម១ឆ្នាំ នៃសាលាបាល់ទាត់ជាតិបាទី បានចុះកុងត្រាចូលរួមជាមួយក្លិបលីគកំពូលកម្ពុជា បឹងកេត កាលពីពេលថ្មីៗនេះ។
យុវជនទាំង ២ រូប នោះគឺ អ្នកចាំទី ហ៊ុល គីមហ៊ុយ និង ខ្សែបម្រើ សឿត ណាវ៉ា។ កីឡាករវ័យក្មេងទាំង ២ រូបនេះ នឹងត្រូវចូលរួមជាមួយនឹងក្រុមក្នុងការប្រកួតនឹងហ្វឹកហាត់នានា ត្រៀមរដូវកាលថ្មី ២០១៩ ដោយក្លិបនេះមិនមានមុខលើ ឆាកអន្តរជាតិឡើយនៅឆ្នាំ២០១៩ ដោយសារតែធ្វើមិនបានល្អក្នុងលីគកំពូលកម្ពុជា។
ការនាំចូលកីឡាករវ័យក្មេងទាំង ២ រូបនេះ គឺដោយសារតែកីឡាករជាច្រើនរបស់ខ្លួន បានដកខ្លួនចេញក្នុងឆ្នាំ ២០១៨ ក្នុងនោះមាន ស៊ូ យ៉ាទី, ខៀវ វិបុល, សុខ ផេង៕
ដោយ៖ Coura ប្រភព(BKFC)