ប្រធានក្រុមសិង្ហបូរី ថា ចាន់ វឌ្ឍនាកា ជាមុខសញ្ញាគ្រោះថ្នាក់បំផុត សម្រាប់ការប្រកួតល្ងាចនេះ
កីឡាករ Safuwan Baharudin ដែលជាប្រធានក្រុមជម្រើសជាតិសិង្ហបូរី បានថ្លែងក្នុងសន្និសិទ្ធកាសែត មុនការប្រកួតមិត្តភាពអន្តរជាតិ កម្ពុជា និង សិង្ហបូរី កាលពីម្សិលមិញថា កីឡាករខ្សែប្រយុទ្ធកម្ពុជា ចាន់ វឌ្ឍនាកា ជាមុខសញ្ញាគ្រោះថ្នាក់បំផុតសម្រាប់ក្រុមខ្លួន។
ក្នុងនាមជាកីឡាករ ធ្លាប់លេងជាមួយគ្នានៅក្លិប Pahang FA របស់ម៉ាឡេសុី កីឡករសិង្ហបូរីរូបនេះថា ខ្លួនស្គាល់ពីសមត្ថភាព ចាន់ វឌ្ឍនាកា ដោយកីឡាកររូបនេះ ត្រូវការខ្សែការពារដល់ទៅ៣រូប ទើបអាចបិទរូបគេជាប់។ ម៉្យាងវិញទៀត ចាន់ វឌ្ឍនាកា ជាអ្នកបង្កើតឲកាសដល់មិត្តរួមក្រុមទាំងមូល។
គួរបញ្ជាក់ផងដែរថា ក្រុមគោព្រៃកម្ពុជា និង ត្រូវប្រកួតមិត្តភាពអន្តរជាតិចុងក្រោយជាមួយ សិង្ហបូរី នាល្ងាចនេះ នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៦:៣០ នាទីល្ងាច៕
ដោយ៖ Coura ប្រភព (NOC)