ថៃ រៀបចំការប្រកួតមិត្តភាពអន្តរជាតិមួយ សម្រាប់ការចូលនិវត្តន៍ របស់អ្នកចាំទីជម្រើសជាតិរបស់ខ្លួន
ការប្រកួតដែលឲ្យឈ្មោះថា THE LAST SAVE គឺ ជាការប្រកួតមិត្តភាពអន្តរជាតិអន្តរជាតិចុងក្រោយរបស់កីឡាករអ្នកចាំទីជម្រើសជាតិថៃ Sinthaweechai Hathairattanakool ដែលត្រៀមខ្លួនចូលនិវត្តន៍ បន្ទាប់ពីប្រកួតមួយនេះ។
ការប្រកួតដែលធ្វើឡើងកាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៨ នេះត្រូវបានធ្វើឡើង នៅកីឡដ្ឋាន Suphanburi របស់ Suphanburi FC ដែលជាកីឡដ្ឋានរបស់កីឡាករអ្នកចាំទីនេះតែម្តង។ វានឹងក្លាយជាប្រកួតចុងក្រោយបង្អស់របស់អ្នកចាំទីជម្រើសជាតិថៃមួយរូប គឺ កីឡាករ Sinthaweechai Hathairattanakool ដែលជាប់ជម្រើសជាតិតាំងពីឆ្នាំ ២០០៣ កន្លងមក និងបានប្រកាសចូលនិវត្តន៍ចាប់តាំងពីថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០១៧ ក្រោយបញ្ចប់បេសកកម្មវគ្គជម្រុះ FIFA World Cup ។
ជាលទ្ធផលកីឡារូបនេះ នៅតែអាចរក្សាសំណាញ់ទីបានយ៉ាងល្អ ជួយឲ្យក្រុមជម្រើសជាតិថៃ យកឈ្នះក្រុម Trinidad and Tobago ដោយលទ្ធផល ១ ទល់នឹង ០៕
ដោយ៖ Coura ប្រភព (TFA)