អ៊ុំ សេរីរ័ត្ន វះកាត់ជង្គង់បានជោគជ័យហើយ តែនៅត្រូវសម្រាកយូរ !
អតីតអ្នកចាំទីជម្រើសជាតិកម្ពុជា បានធ្វើការវះកាត់ជង្គង់របស់ខ្លួនបានជោគជ័យហើយកាលពីពេលថ្មីៗនេះ នៅឯមន្ទីរពេទ្យនាប្រទេសវៀតណាម ។ ពេលនេះកំពុងត្រៀមវិលមកសម្រាកនៅប្រទេសកម្ពុជាវិញ ។
ក្រោយការវះកាត់ហើយ កីឡាករក្លិបក្រសួងការពារជាតិរួបនេះ នឹងវិលត្រលប់មកប្រទេសកម្ពុជាវិញភ្លាម ដោយនឹងមកសម្រាកនៅប្រទេសកម្ពុជា ។ ទាក់ទងទៅនឹងរបួសរបស់កីឡាកររូបនេះ តម្រូវឱ្យលោកមានការសម្រាករយៈពេលយូរទៀតទើបជាសះស្បើយ និង អាចវិលមកហ្វឹកហាត់បវិញបាន ។
គូសបញ្ជាក់ផងដែរថា ដោយសាររបួសជង្គង់នេះ ធ្វើឲ្យកីឡាកររូបនេះបាត់ឈ្មោះចេញពីបញ្ជីជម្រើសជាតិកម្ពុជា និង ក៏ត្រូវបន្តអវត្តមានក្នុងពានរង្វាន់ AFF SUZUKI CUP 2018 បន្តទៀតផងដែរ ៕
ដោយ៖ Coura ប្រភព(NDMFC)