ក្រុមជម្រើសជាតិវៀតណាម ហ្វឹកហាត់សុទ្ធតែជាមួយឆត្រយោង ត្រៀមជួបកម្ពុជា ក្នុងពាន SUZUKI CUP
ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង បានដឹកនាំកូនក្រុមរបស់ខ្លួនទៅហ្វឹកហាត់នៅប្រទេសកូរ៉េចំនួន ២ សប្តាហ៍ ដើម្បីត្រៀមខ្លួនក្នុងពានរង្វាន់ដ៏ធំបំផុតក្នុងតំបន់អាស៊ាននេះ ។
ក្នុងការហ្វឹកហាត់នេះដែរ ក្រុមជម្រើសជាតិវៀតណាម មានការហ្វឹកហាត់ខ្លាំងមែនទែន ក្នុងការធ្វើឱ្យកីឡាករមានកម្លាំងមាំមួន និង ល្បឿនលឿន ។ ដោយក្នុងនោះដែរមានការហ្វឹកហាត់ជាមួយនឹងខ្សែយឺត និង អ្វីដែលពិសេសនោះគឺមានការរត់ជាមួយឆត្រយោង ដើម្បីឱ្យកម្លាំង និង ល្បឿនរត់របស់កីឡាករកាន់តែខ្លាំង ។
គួសបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិទាំង ១០ មកពីតំបន់អាស៊ានលើកលែងតែ ព្រុយណេ ដែលធ្លាក់ចេញពីការប្រកួតជម្រុះ ត្រូវចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់ AFF SUZUKI CUP 2018 ដែលនឹងចាប់ផ្តើមនៅដើមខែក្រោយនេះ ៕
ដោយ៖ Coura
ប្រភព(VFF)