ក្លិបក្រសួងការពារជាតិ នឹងនាំយកកីឡាករកូរ៉េខាងជើង ៤រូប មកកាន់កម្ពុជា នៅរដូវកាលក្រោយ
ក្លិបក្រសួងការពារជាតិកំពុងតែទាក់ទងនាំយកកីឡាករកូរ៉េខាងជើងថ្មី ៤រូបមកកាន់កម្ពុជា នៅឆ្នាំក្រោយនេះ។ ក្នុងគម្រោងនេះផងដែរ លោក ភា សុភ័ក្ត្រា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ បានបញ្ជាក់ថាកីឡាករទាំង៤រូបនេះ នឹង មកចូលរួមជាមួយក្លិបក្រសួងការពារជាតិទាំងអស់។
យ៉ាងណាមិញ លោកបានបន្ថែមថា ការនាំយកមកនេះ គឺដោយសារតែកីឡាករកូរ៉េខាងជើងមានវិន័យល្អ ដែលធ្វើឲ្យការលេងរបស់គេក៏ល្អទៅតាមហ្នឹងដែរ។
គួរបញ្ជាក់ផងដែរថា ក្លិបក្រសួងការពារជាតិ ជាក្លិបកម្ពុជា ដំបូងគេបង្អស់ ដែលនាំយកកីឡាករសញ្ជាតិកូរ៉េខាងជើងមកកម្ពុជា កាលពីរដូវកាល ២០១៦-២០១៧ ៕
ដោយ៖ Coura ប្រភព (NDMFC)