ខ្លាំងប៉ះខ្លាំង! ចាន់ រតនា ត្រៀមខ្លួនប៉ះកំពូលជើងខ្លាំងឥណ្ឌូនេសុី នៅសង្វៀន One Championship
ជើងខ្លាំង ប្រដាល់ក្បាច់គុណចម្រុះ កម្ពុជា ចាន់ រតនា នឹងឡើងទៅបង្ហាញខ្លួនសារជាថ្មី នៅលើសង្វៀន One Championship (Heart of The Lion) នៅខែក្រោយនេះ បន្ទាប់ពីបាត់មុខមួយរយះធំពីសង្វៀនក្បាច់គុណចម្រុះ។
កីឡាកររូបនេះ ត្រូវតទល់ជាមួយនឹងជើងខ្លាំងឥណ្ឌូណេស៊ី Abro Fernandes ដែលមិនធ្លាប់ស្គាល់ពាក្យថាចាញ់ ដោយធ្លាប់ប្រកួតចំនួន៧ប្រកួត ឈ្នះទាំង៧ប្រកួត នាថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងសង្វៀននៅប្រទេសសិង្ហបុរី។
ជើងខ្លាំងកម្ពុជា ចាន់ រតនា វ័យ៣២ឆ្នាំ ជាកីឡាករប្រដាល់ក្បាច់គុនចម្រុះរបស់កម្ពុជា ដែលបានចូលប្រឡូកក្នុងពិភពគុនចម្រុះតាំងពីឆ្នាំ២០១៤ ដោយកីឡាករកម្ពុជារូបនេះធ្លាប់ប្រកួត បានចំនួន ៧ដង ឈ្នះ៤ និងចាញ់៣៕
ដោយ៖ Coura
ប្រភព៖ One Championship