ញាក់សាច់! គ្រាន់តែនាឡិកាដៃ Ronaldo ពាក់ពេលហោះទៅអាល្លឺម៉ង់ ត្រៀមប្រកួត Euro 2024 មានតម្លៃជាង ១១ ម៉ឺនដុល្លារ
កាលពីរសៀលថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៤ (ពេលវេលាក្នុងតំបន់) កំពូលកីឡាករបាល់ទាត់ Cristiano Ronaldo និងក្រុមជម្រើសជាតិព័រទុយហ្គាល់ បានធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ហើយ ដោយត្រៀមខ្លួនប៉ះគ្នាជាមួយក្រុមជម្រើសជាតិនៃសាធារណរដ្ឋឆែក ក្នុងក្រុម F នៅថ្ងៃទី ១៩ ខែមិថុនា ខាងមុខ។
កីឡាករបាល់ទាត់ដ៏ល្បីវ័យ ៣៩ ឆ្នាំរូបនេះ ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងលើស្ទីលលេងខ្លួនដ៏លេចធ្លោរបស់លោក ដោយពាក់អាវយឺតពណ៌សខាងក្នុង អមដោយអាវធំពណ៌ខៀវក្រម៉ៅខាងក្រៅ ស្ពាយកាតាបម៉ាក LV វ៉ែនតាពណ៌ខ្មៅ ក្រវិលដ៏ទាក់ទាញ រួមនឹងនាឡិកាដៃដ៏ប្រណីត។
យ៉ាងណាមិញ ក្នុងមួយតួខ្លួនរបស់ Ronaldo មហាជនជាច្រើនចាប់ក្រសែភ្នែកខ្លាំងទៅលើនាឡិកាដៃដ៏ប្រណីតរបស់លោក ដែលជានាឡិកាម៉ាក Rolex GMT-Master II Saru ធ្វើពីមាស 18k លម្អដោយត្បូងប្រណីត និង ត្រូវបានឱ្យដឹងថាមានតម្លៃរហូតដល់ ១១៥ ០០០ ដុល្លារឯណោះ៕