ប្រកួតជុំទី ១ នៅ EURO រកឃើញក្រុមជើងខ្លាំង ១១ ប្រទេសក្ដោបក្ដាប់បាន ៣ ពិន្ទុ មិនទាន់ស្គាល់ពាក្យថាចាញ់
គិតត្រឹមថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤ នេះ ព្រឹត្តិការណ៍កីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA EURO 2024 បានឈានមកដល់វគ្គសន្សំពិន្ទុ ជុំទី ២ ហើយ ខណៈកាលពីជុំទី ១ កន្លងទៅ មានក្រុមខ្លាំងមកពី ១១ ប្រទេស ទទួលបានជ័យជំនះ ក្ដោបក្ដាប់ ៣ ពិន្ទុពេញ ខណៈក្រុមជម្រើសជាតិផ្សេងៗបានត្រឹមស្មើ និង ចាញ់ ជាដើម។
ជាក់ស្ដែង ក្រុមខ្លាំងទាំង ១១ ប្រទេស ដែលទទួលបានជ័យជំនះ មិនទាន់ស្គាល់ពាក្យថាចាញ់ ក្នុងជុំទី ១ មានដូចជា ៖
១. អាល្លឺម៉ង់
២. ស្វីស
៣. អេស្ប៉ាញ
៤. អ៊ីតាលី
៥. អង់គ្លេស
៦. ហូឡង់
៧. បារាំង
៨. រ៉ូម៉ានី
៩. ស្លូវ៉ាគី
១០. តួគី
១១. ព័រទុយហ្គាល់
ដោយឡែក ការប្រកួតសន្សំពិន្ទុក្នុង Group ជុំទី ២ នៅយប់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤ នេះ មានដូចជា ៖
- Slovenia VS Serbia ម៉ោង ៨៖០០ យប់
- Denmark VS England ម៉ោង ១១៖០០ យប់
- Spain VS Italy ម៉ោង ២ ទៀបភ្លឺ ឈានចូលថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៤ ៕