មកស្គាល់កីឡាករ ១០ រូប ដែលរត់លឿនក្នុងព្រឹត្តិការណ៍ EURO 2024 ខណៈ Mbappe នៅត្រឹមលេខ ៧
គិតមកត្រឹមថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤ នេះ ព្រឹត្តិការណ៍កីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA EURO 2024 បានឈានមកដល់វគ្គវិលជុំទី ៣ សន្សំពិន្ទុក្នុង Group Stage ហើយ ខណៈមានប្រទេសមួយចំនួនបានកក់កៅអីឡើងទៅវគ្គ ១៦ ក្រុមរួចរាល់ រួមមានម្ចាស់ផ្ទះអាល្លឺម៉ង់ ក្រុមជម្រើសជាតិអេស្ប៉ាញ និង ក្រុមផ្សេងទៀត។
បើតាមការឱ្យដឹងពី UEFA EURO 2024 នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៤ បានបង្ហាញពីចំណាត់ថ្នាក់កីឡាករចំនួន ១០ រូប ដែលបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ UEFA EURO 2024 ហើយមានល្បឿនរត់លឿនជាងគេ រួមមាន ៖
១. Mihaila កីឡាកររ៉ូម៉ានី
២. Ndoye កីឡាករស្វីស
៣. Hojlund កីឡាករដាណឺម៉ាក
៤. Rafael Leao កីឡាករព័រទុយហ្គាល់
៥. Frimpong កីឡាករហូឡង់
៦. Nuno Mendes កីឡាករព័រទុយហ្គាល់
៧. Tierney កីឡាករស្កុតឡែន
៧. Mbappe កីឡាករបារាំង
៩. Mudryk កីឡាករអ៊ុយក្រែន
១០. Walker កីឡាករអង់គ្លេស